សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខប្រធានាធិបតីកូរ៉េខាងត្បូង (Video Inside)

សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារចូលរួមរំលែកទុក្ខប្រធានាធិបតីកូរ៉េខាងត្បូង ដែលមានទុក្ខក្រៀមក្រំដោយសារមរណភាពឳពុករបស់លោកនៅថ្ងៃទី១៥សីហានេះ។ លោក យូន គីជុង Yoon Ki-Jong បានទទួលមរណភាពនៅថ្ងៃអង្គារនេះក្នុងជន្មាយុ៩២ឆ្នាំ។

សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ បានផ្ញើសារលិខិតរំលែកទុក្ខជូនចំពោះលោកប្រធានាធិបតី យួន ស៊ុកយុល (Yoon Suk Yeol) ដែលបាត់បង់ឳពុកជាទីស្រឡាញ់។

សារលិខិតរបស់សម្តេចតេជោបានសរសេរថា «ខ្ញុំ និងភរិយា មានអារម្មណ៍សោកសៅក្រៃលែង នៅពេលទទួលបានព័ត៌មានអំពីមរណភាពឪពុកជាទីស្រឡាញ់ របស់ឯកឧត្តម គឺលោក យូន គីជុង នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣នេះ។ ក្នុងគ្រាដ៏សោកសៅនេះ ខ្ញុំនិងភរិយាសូមរំលែកទុក្ខដ៏ក្រៀមក្រំរួមនឹងសមានចិត្តដ៏ជ្រាលជ្រៅជាមួយឯកឧត្តម និងក្រុមគ្រួសារ ចំពោះការបាត់បង់ដ៏ធំធេងនេះ»។

សម្តេចបានបញ្ជាក់បន្ថែមថា៖ «ខ្ញុំ និងភរិយាជឿជាក់ថា ឪពុកជាទីគោរពស្រលាញ់របស់ឯកឧត្តម បានចាកចេញពីពិភពលោករបស់យើង ជាមួយនឹងបេះដូងពោរពេញដោយសេចក្តីស្ងប់ មោទកភាព និងការពេញចិត្ត ដែលគាត់បានចិញ្ចឹមបីបាច់ឯកឧត្តម ឱ្យក្លាយជារដ្ឋបុរសដ៏ឈ្លាសវៃ ដែលខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់ ចំពោះការលើកកម្ពស់សេចក្តីសុខ វិបុលភាព និងសុខុមាលភាព នៃប្រជាជាតិកូរ៉េទាំងមូល»។

ads banner