២៤ ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ១០០ករណី (Video Inside)

តួលេខឆ្លងកូវីដ១៩ ក្នុងប្រទេសអាស៊ានកាន់តែបន្តធ្លាក់ចុះ។ ប្រទេសកម្ពុជា ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ក៏មិនបានរកឃើញអ្នកឆ្លងថ្មីផងដែរ។ ដោយឡែកតួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាន នៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ១៣៨ករណី ដែលជាតួលេខថយចុះច្រើនដល់ ៧៦៧ករណី បើប្រៀបធៀបការឆ្លងកាលពីម្សិលមិញ។

ការឆ្លងក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន ៤ នៅអាស៊ាន រួមមានប្រទេសម៉ាឡេស៊ី, វៀតណាម, មីយ៉ាន់ម៉ា និងប្រទេសឡាវ។ ប្រទេសម៉ាឡេស៊ី គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានការឆ្លងចំនួន ១០២ករណី។ តួលេខឆ្លងតិចជាងគេ គឺប្រទេសឡាវ ដែលមានការឆ្លងចំនួន ២ករណី។ ប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, ថៃ, សឹង្ហបុរី, កម្ពុជា និងប្រទេសប្រុយណេ គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ ប្រទេសអាស៊ានទាំង ១០ ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ ពុំមានអ្នកស្លាប់ដោយសារកូវីដ១៩ នោះឡើយ។

គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុប មានចំនួន ៣៦លាន ៣៣ម៉ឺន ៣ពាន់ ៩៥ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៨ពាន់ ៧៧១នាក់ដដែល។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមានចំនួនជាង ៦៩៣ លានករណី, និងការស្លាប់មានជាង ៦លាន ៩០ម៉ឺននាក់៕

ads banner