សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៥ សីហា ២០២៣

១. រោងចក្រ និងសហគ្រាសចំនួន ២៥កន្លែង គ្រោងនឹងបង្កើតឡើងនៅក្នុងខេត្តកំពង់ស្ពឺ នាចុងឆ្នាំ២០២៣ – AMS Central

២. ៧ខែ ឆ្នាំ២០២៣ ការនាំចេញទំនិញរបស់កម្ពុជាទៅសិង្ហបុរី មានទំហំជាង ៤៤៨លានដុល្លារ កើនជាង ៥៥៤% – កម្ពុជាថ្មី

៣. ខេត្តកែប ជាខេត្តទី៦ បន្ទាប់ពីខេត្តស្វាយរៀង ខេត្តព្រៃវែង កណ្ដាល កំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង ដែលទទួលបានជ័យលាភី ជាខេត្តបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល – រស្មីកម្ពុជា

៤. គណបក្ស Move Forward របស់ថៃប្រកាសមិនគាំទ្របេក្ខជននាយករដ្ឋមន្រ្តីរបស់គណបក្ស Pheu Thai ឡើយ – Nikkei Asia

៥. អាមេរិក បានប្រកាសបញ្ជូនជំនួយសន្តិសុខថ្មីតម្លៃ ២០០លានដុល្លារ ឱ្យអ៊ុយក្រែន សោុមានទាំងខែលការពារដែនអាកាស គ្រាប់កាំភ្លើងធំ និងឧបករណ៍បោសសម្អាតមីនបន្ថែម – CNA

#ams1minute

ads banner