សភាថៃទំនងជានឹងបោះឆ្នោតនាយករដ្ឋមន្ត្រី នាថ្ងៃទី២២ ខែសីហា

បាងកក៖ ទាំងប្រធានព្រឹទ្ធសភា និងប្រធានរដ្ឋសភានៅប្រទែសថៃបានឯកភាពគ្នាថា នឹងកំណត់យកថ្ងៃទី២២ ខែសីហា ជាកាលបរិច្ឆេទបណ្តោះអាសន្ន សម្រាប់ការបោះឆ្នោត ជ្រើសតាំងនាយករដ្ឋមន្ត្រីថៃថ្មី។

មន្ត្រីសភាបាននិយាយថា ប្រធានរដ្ឋសភាជាតិថៃ លោក Wan Muhamad Noor Matha បានកោះប្រជុំជាមួយខាងព្រឹទ្ធសភា និងតំណាងគណបក្សនយោបាយធំៗ ដើម្បីពិភាក្សាអំពីកាលបរិច្ឆេទ សម្រាប់ការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី។

ក្រុមមន្ត្រីបាននិយាយថា លោកប្រធានរដ្ឋសភាជាតិថៃ ត្រូវបើកកិច្ចប្រជុំព្រឹទ្ធសភា និងតំណាងនៃក្រុមចម្រុះដឹកនាំដោយភឿថៃ និងអ្នកដែលនៅខាងក្រៅប្លុក នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣។

កិច្ចប្រជុំនេះ ធ្វើឡើងបន្ទាប់ពីតុលាការធម្មនុញ្ញបានផ្តល់ភាពច្បាស់លាស់សម្រាប់ការបោះឆ្នោតនាយករដ្ឋមន្ត្រីបន្ទាប់ ដោយច្រានចោលញត្តិរបស់អ្នកតំណាងរាស្រ្ត មកពីបក្សបក្ស «ផ្លាស់ទីទៅមុខ» ឬ Move Forward ដែលចង់ឲ្យលុបចោលសេចក្តីសម្រេចរបស់សភាក្នុងការរារាំងបេក្ខភាពនាយករដ្ឋមន្ត្រីរបស់បក្ស «ផ្លាស់ទីទៅមុខ» គឺលោក Pita Limjaroenrat។

លោក Somchai Sawaengkarn ទីប្រឹក្សាព្រឹទ្ធសភាបាននិយាយថា លោកប្រធានរដ្ឋសភាជាតិថៃ Wan Noor បានពិភាក្សាជាមួយអនុប្រធានព្រឹទ្ធសភា Supachai Somcharoen ហើយបានយល់ព្រមកំណត់ថ្ងៃទី២២ ខែសីហា ជាកាលបរិច្ឆេទបណ្តោះអាសន្នសម្រាប់ការបោះឆ្នោតនាយករដ្ឋមន្ត្រី។

យោងតាមលោក Somchai បានឲ្យដឹងទៀតថា លោក Supachai បានណែនាំលោក Wan Noor ឱ្យជូនដំណឹងទៅព្រឹទ្ធសភា ដើម្បីជូនដំណឹងដល់សមាជិកព្រឹទ្ធសភា អំពីកាលបរិច្ឆេទបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន៕ ប្រភពពី The Nation ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner