សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៧ សីហា ២០២៣

១. ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងបង្កើតរោងចក្រចំនួន ៩ ក្នុងទុនសរុបចំនួន ៧៧,៤លានដុល្លារក្នុងខែកក្កដា ឆ្នាំ២០២៣ – AMS Economy

២. ៧ខែ ឆ្នាំ២០២៣ កម្ពុជាបាននាំចេញសម្លៀកបំពាក់ក្រណាត់តម្បាញ និងមិនមែនតម្បាញ មានតម្លៃ ៤,៥ប៊ីលានដុល្លារ ធ្លាក់ចុះជាង ២០%ធៀបនឹងឆ្នាំ២០២២ – ខ្មែរថាមស៍

៣. ឥណ្ឌូណេស៊ីបញ្ជាទិញអង្ករពីកម្ពុជាជាង ១២ម៉ឺនតោន ដើម្បីរក្សាសុវត្ថិភាពស្បៀង និងការប្រើប្រាស់ក្នុងប្រទេស – FN

៤. ឥណ្ឌូណេស៊ី ប្តឹងសហភាពអឺរ៉ុប ទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក ករណីជម្លោះជីវឥន្ធនៈ – Reuters

៥. នៅមជ្ឃមណ្ឌល Patriot នៃរដ្ឋធានី មូស្គូ រុស្ស៊ីដាក់បង្ហាញសព្វាវុធ ដូចជារថពាសដែក British Husky និងរថក្រោះ AMX-10 RC រឹបអូសបានពីប្រទេសលោកលិចដែលផ្ដល់ដល់ក្រុងកៀវ ដើម្បីប្រយុទ្ធក្នុងសង្គ្រាម – FT

#ams1minute

ads banner