តម្លៃប្រេងសាំងកើនឡើង… ប្រេងម៉ាស៊ូតនៅថេរ (Video Inside)

តម្លៃប្រេងសាំង បានកើនឡើងមកវិញ ខណៈប្រេងម៉ាស៊ូត គឺឋិតនៅថេរ សម្រាប់ក្នុងការលក់រយៈពេល ១០ថ្ងៃខាងមុខនេះ។

យោងតាមក្រសួងពាណិជ្ជកម្ម តម្លៃប្រេងឥន្ធនៈ សម្រាប់ការ លក់រវាងពីថ្ងៃទី២១ រហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ គឺប្រេងសាំងធម្មតាមានតម្លៃ ចំនួន ៤ពាន់ ៦៥០រៀល ក្នុង១លីត្រ ដែលតម្លៃនេះបានកើនឡើងមកវិញចំនួន១០០រៀល បើប្រៀបធៀបទៅនឹងការលក់រយៈពេល១០ថ្ងៃមុន..ចំណែកប្រេងម៉ាស៊ូតមានតម្លៃចំនួន ៤ពាន់ ៧០០រៀល ក្នុង១លីត្រ បើប្រៀបធៀបទៅនឹងការលក់រយៈពេល១០ថ្ងៃមុន គឺឋិតនៅថេរ។

ដោយឡែកតម្លៃប្រេងស៊ុបពែ័រវិញ គឺមិនបានកំណត់ក្នុងតារាងក្រសួងពាណិជ្ជកម្មនោះទេ ប៉ុន្តែតម្លៃលក់តែង តែខ្ពស់ជាងតម្លៃប្រេងសាំងធម្មតា។ នៅថ្ងៃនេះប្រេងសាំងស៊ុបពែ័រតាមស្ថានីយ៍ ខ្លះគឺមានតម្លៃចំនួន៥ពាន់២០០រៀល, កន្លែងខ្លះមានតម្លៃចំនួន៥ពាន់២៥០រៀល និងនៅក្នុងកន្លែងខ្លះមានតម្លៃចំនួន៥ពាន់៣០០រៀល ក្នុងមួយលីត្រ។

សូមជម្រាបថា រាជរដ្ឋាភិបាលតែងតែចំណាយប្រាក់ជួយខាតយ៉ាងហោច ៦ចុច ៥សេន ក្នុងមួយលីត្រ ដើម្បីជាការទប់ស្កាត់តម្លៃប្រេង ក្នុងការជួយសម្រាលបន្ទុកដល់ពលរដ្ឋ។

ads banner