រដ្ឋសភាអនុម័តគាំទ្រទាំងស្រុងលើសមាសភាពគណៈរដ្ឋមន្ត្រីថ្មីដែលមានឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី

ភ្នំពេញ៖តាមរបៀបវារៈដែលបានគ្រោងទុកនៅក្នុងសម័យប្រជុំលើកទី១ នីតិកាលទី៧ ដែលបន្តធ្វើឡើងនាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ​២០២៣នេះបោះឆ្នោតអនុម័តទាំងស្រុងលើសមាសភាពគណៈរដ្ឋមន្ត្រីថ្មី ដែលមានឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។

សមាសភាពគណៈរដ្ឋមន្ត្រីថ្មីនេះ មានឧបនាយករដ្ឋមន្ត្រីចំនួន១០រូប ព្រមទាំងមានទេសរដ្ឋមន្រ្តី និងរដ្ឋមន្ត្រី៤០រូបផ្សេងទៀត ដែល ភាគច្រើនជាយុវជនបន្តវេន ដែលរៀបចំឡើងដោយគណបក្សប្រជាជនកម្ពុជា។

សម្រាប់តំណែងឧបនាយករដ្ឋមន្ត្រី ទាំង១០រូបនោះ រួមមាន៖ លោកនេត្រ សាវឿន, លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, លោក វង្សី វិស្សុត រដ្ឋមន្ត្រីទទួល​បន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី, លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌,លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀប​ចំដែនដី នគរូបនីយកម្ម និងសំណង់, លោក ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ, លោក ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ,លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា និង លោក ស៊ុន ចាន់ថុល។

គណៈរដ្ឋមន្ត្រីថ្មីមានទេសរដ្ឋមន្ត្រីចំនួន១៨រូបក្នុងនោះរួមមាន៖

  • ទេសរដ្ឋមន្រ្តី កែវ រ៉េមី
  • ទេសរដ្ឋមន្រ្តី ឈាង យ៉ាណារ៉ា
  • ទេសរដ្ឋមន្រ្តី លី ធុច
  • ទេសរដ្ឋមន្រ្តី ស្វាយ ស៊ីថា
  • ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់
  • ទេសរដ្ឋមន្រ្តី ព្រុំ សុខា
  • ទេសរដ្ឋមន្រ្តី អៀង មូលី
  • ទេសរដ្ឋមន្រ្តី អ៊ុក រ៉ាប៊ុន
  • ទេសរដ្ឋមន្រ្តី គន់ គីម
  • ទេសរដ្ឋមន្រ្តី ហូ សិទ្ធី
  • ទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង
  • ទេសរដ្ឋមន្រ្តី ថោង ខុន
  • ទេសរដ្ឋមន្រ្តី សក់ សេដ្ឋា
    -ទេសរដ្ឋមន្រ្តី អ៊ុក ប្រាថ្នា
  • ទេសរដ្ឋមន្រ្តី ឆៃ ស៊ីណារិទ្ធ
  • ទេសរដ្ឋមន្រ្តី ឆែម គាតរិទ្ធី
  • ទេសរដ្ឋមន្រ្តី សុក ស៊ីផាន់ណា
  • ទេសរដ្ឋមន្រ្តី គី តិច
  • សមាសភាពរដ្ឋមន្ត្រី មានដូចជា៖
  • លោក ម៉ៅ ហាវណ្ណាល់
  • លោក ហេង សួរ
  • លោក ចាយ បូរិន
  • លោក ភឿង សកុណា
  • លោក ឈាង រ៉ា
  • លោក ហួត ហាក់
  • លោក ថោ ជេដ្ឋា
  • លោក ជា សុមេធី
  • លោក កែវ រតនៈ
  • លោក ចម និម្មល
  • លោក ឌិត ទីណា
  • លោក ឆាយ ឬទ្ធីសែន
  • លោក ហែម វណ្ឌី
  • លោក ប៊ិន ត្រឈៃ
  • លោក អ៊ាង សុផល្លែត
  • លោក នេត្រ ភក្ត្រា
  • លោក ជា វណ្ណដេត
  • លោក ប៉េង ពោធិ៍នា
  • លោក សុខ សូកេន
  • លោក អ៊ឹង កន្ថាផាវី
  • លោក ហ៊ុន ម៉ានី
  • លោក ឡាំ ជា
ads banner