គណបក្សធម្មាធិបតេយ្យ អបអរសាទរឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានរដ្ឋសភានីតិកាលទី៧ ផ្តល់សេចក្តីទុកចិត្តជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

គណបក្សធម្មាធិបតេយ្យ បានផ្ញើលិខិតអបអរសាទរជូនចំពោះឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានរដ្ឋសភា នីតិកាលទី៧ បោះឆ្នោតនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ផ្តល់សេចក្តីទុកចិត្តជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

គណបក្សធម្មាធិបតេយ្យ សង្ឃឹមជឿជាក់យ៉ាងមុតមាំថា ក្នុងអាណត្តិទី៧ ជាបន្តទៅទៀតនេះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នឹងបន្តដឹកនាំប្រទេស ប្រកបដោយទសពិធរាជធម៌ ដើម្បីប្រជារាស្ត្រខ្មែរយើងទូទាំងប្រទេសកម្ពុជាទទួលបាននូវសេចក្តីសុខក្សេមក្សាន្ត និងបន្តថែរក្សាសន្តិភាព ស្ថេរភាពនយោបាយ ជាឧត្តមប្រយោជន៍ នៃប្រទេសជាតិយើង។

សូមឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្តី្រ នៃរាជាណាចក្រកម្ពុជា ទទួលនូវសេក្ដីស្រឡាញ់រាប់អានដោយស្មោះស្ម័គ្រ និងជ្រាលជ្រៅអំពីនាងខ្ញុំ។

គួរម្លឹកឱ្យដឹងថា រដ្ឋសភាបានបោះឆ្នោតអនុម័តទាំងស្រុងលើសមាសភាពគណៈរដ្ឋមន្ត្រីថ្មី ដែលមានឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។ ការបោះឆ្នោតនេះ ក្នុងសម័យប្រជុំលើកទី១ នីតិកាលទី៧ នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣នេះ។ សមាសភាពគណៈរដ្ឋមន្ត្រីនេះ មានឧបនាយករដ្ឋមន្ត្រីចំនួន១០រូប ព្រមទាំងមានទេសរដ្ឋមន្រ្តី និងរដ្ឋមន្ត្រី៤០រូបផ្សេងទៀត ដែលភាគច្រើនជាយុវជនបន្តវេន ដែលរៀបចំឡើងដោយគណបក្សប្រជាជនកម្ពុជា៕

ads banner