សារអបអរសាទររបស់ថ្នាក់ដឹកនាំប្រទេសសិង្ហបុរី ជូនឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
ភ្នំពេញ៖នៅថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២៣នេះថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសសិង្ហបុរី បានផ្ញើសារអបអរសាទររបស់ជូនឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

ថ្នាក់ដឹកនាំទាំងនេះរួមមាន៖១,.ឯកឧត្តម លី សៀនឡុង (Lee Hsien loong) នាយករដ្ឋមន្ត្រីសិង្ហបុរី,២.ឯកឧត្តម ធាវ ឈឺហ៊ាន (Teo Chee Hean) ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីសម្របសម្រួលសន្តិសុខជាតិសិង្ហបុរី,៣, ឯកឧត្តមបណ្ឌិត វីវៀន បាឡាគ្រីស្ហ្សណាន់ (Vivian Balakrishnan) រដ្ឋមន្ត្រីការបរទេសនៃប្រទេសសិង្ហបុរី។
សូមជម្រាបថា កាលពីព្រឹកថ្ងៃទី២២ខែសីហា ឆ្នាំ២០២៣ នៅក្នុងសម័យប្រជុំលើកទី១ នីតិកាលទី៧នៃរដ្ឋសភាបានបោះឆ្នោតអនុម័តទាំងស្រុងលើសមាសភាពគណៈរដ្ឋមន្ត្រីថ្មី ដែលមានឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។ ជាមួយគ្នានោះ រដ្ឋសភាក៏បានអនុម័តគាំទ្រដល់ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ជាប្រធានរដ្ឋសភា, ឯកឧត្តមបណ្ឌិត ជាម យៀប ជាអនុប្រធានទី១ និងឯកឧត្តម វង សូត ជាអនុប្រធានទី២។
សមាសភាពគណៈរដ្ឋមន្ត្រីនេះ មានឧបនាយករដ្ឋមន្ត្រីចំនួន១០រូប ព្រមទាំងមានទេសរដ្ឋមន្រ្តី និងរដ្ឋមន្ត្រី៤០រូបផ្សេងទៀត ដែលភាគច្រើនជាយុវជនបន្តវេន ដែលរៀបចំឡើងដោយគណបក្សប្រជាជនកម្ពុជា៕ដោយ៖ពលជ័យ
