រដ្ឋសភាកម្ពុជាបើកសម័យប្រជុំលើកដំបូងក្រោយការរៀបចំរចនាសម្ព័ន្ធដឹកនាំ (Video Inside)
រដ្ឋសភានីតិកាលទី៧ បានបើកសម័យប្រជុំលើកដំបូងរបស់ខ្លួននាថ្ងៃទី២២សីហា ក្រោមអធិបតីភាពលោកជំទាវ ឃួន សុដារី។ លោកជំទាវ ឃួន សុដារី អាយុ៧០ឆ្នាំ ត្រូវបានរដ្ឋសភាក្នុងអាណ្ណត្តិថ្មីបោះឆ្នោតជ្រើសតាំងធ្វើជាប្រធាននាថ្ងៃទី២២ សីហា ឆ្នាំ២០២៣។ ក្នុងការបោះឆ្នោតជ្រើសតាំងនោះផងដែរ, កិត្តិសេដ្ឋាបណ្ឌិតជាមយាបបានក្លាយជាអនុប្រធានទី១ និងលោក វង្ស សូត្រ គឺជាអនុប្រធានទី២។
លោកជំទាវ ឃួន សុដារី គឺជាស្ត្រីលើកដំបូងបំផុតក្នុងប្រវត្តិសាស្ត្រ ដែលបានទទួលតួនាទីដ៏ខ្ពង់ខ្ពស់ជាប្រធានរដ្ឋសភារបស់ប្រទេសកម្ពុជា។ លោកជំទាវ គឺជាអតីតអ្នកដឹកនាំក្នុងអង្គភាពកាសែតកម្ពុជា និងក្រោយមកក្នុងកាសែតប្រជាជនរបស់គណបក្សប្រជាជនកម្ពុជា និងបានក្លាយជាអ្នកតំណាងរាស្ត្ររបស់គណបក្សប្រជាជនកម្ពុជា មណ្ឌលខេត្តកណ្តាល ចាប់តាំងពីអាណ្ណត្តិទី២ ក្នុងឆ្នាំ១៩៩៨នោះមក។
លោកជំទាវក៏ធ្លាប់បានធ្វើជាប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា របស់រដ្ឋសភាផងដែរ។ លោកជំទាវបានថ្លែងថាប្តេជ្ញាចិត្តក្នុងតួនាទីដឹកនាំរដ្ឋសភាក្នុងអាណ្ណត្តិថ្មីនេះ។