ខ្មែរកម្ពុជាក្រោមរីករាយការបង្កើតស្ថាប័នរដ្ឋលេខាធិការដ្ឋានទទួលបន្ទុកកិច្ចការព្រំដែន (Video Inside)

សមាគមសប្បុរសធម៌ខ្មែរកម្ពុជាក្រោម បានថ្លែងបង្ហាញក្តីរីករាយជាខ្លាំង ខណៈការបង្កើតរាជរដ្ឋាភិបាលថ្មី ដឹកនាំដោយ «កិត្តិទេសាភិបាលបណ្ឌិត» ហ៊ុន ម៉ាណែត បានបង្កើតជាលើកដំបូង នូវរដ្ឋលេខាធិការដ្ឋានទទួលបន្ទុកកិច្ចការព្រំដែន។ ស្ថាប័នថ្មីនេះ ដឹកនាំដោយរដ្ឋមន្ត្រីម្នាក់ឈ្មោះ ឡាំ ជា។ ប្រធានសមាគមសប្បុរសធម៌ខ្មែរកម្ពុជា លោក សឿង សុធានី បានថ្លែងបង្ហាញក្តីរីករាយយ៉ាងខ្លាំង។

បញ្ហាពាក់ព័ន្ធទឹកដី និងពលរដ្ឋខ្មែរកម្ពុជាក្រោម គឺជាបញ្ហារសើបមួយជាខ្លាំង និងជារឿយៗ បញ្ហានេះត្រូវបានក្រុមធ្វើនយោបាយប្រឆាំង បានប្រើប្រាស់ជាទឡ្ហីករណ៍ ដើម្បីជាឈ្នាន់ ដើម្បីប្រជាប្រីយ៍ភាពនយោបាយ។

បញ្ហាខ្មែរកម្ពុជា និងទឹកដី ត្រូវបានក្រុមឧទ្ទាមជ្រុលនិយមដឹកនាំដោយ សម រង្ស៊ី បានប្រើប្រាស់ម្តងហើយម្តងទៀត តាមរយៈការបំពុលប្រវត្តិសាស្ត្រធ្វើឱ្យមនុស្សចងគំនុំនឹងគ្នារវាងខ្មែរក្រោម, ខ្មែរកណ្តាល និងខ្មែរលើ ដែលសុទ្ធសឹងតែជាឈាមជ័រខ្មែរតែមួយ។

ពលរដ្ឋខ្មែរកម្ពុជាក្រោយ បានអបអរសាទរនូវបង្កើតជាលើកដំបូង នូវរដ្ឋលេខាធិការដ្ឋានទទួលបន្ទុកកិច្ចការព្រំដែននេះ នឹងរំពឹងថាតាមរយៈស្ថាប័ននេះ បញ្ហាកម្ពុជាក្រោមនឹងមិនត្រូវបានក្រុមឧទ្ទាមជ្រុលនិយម អាចនឹងប្រើប្រាស់ ក្នុងការកេងចំណេញនយោបាយទៀតបានឡើយ។

លោក សឺន បញ្ញា នៃពលរដ្ឋខ្មែរកម្ពុជាក្រោម បានថ្លែងបញ្ជាក់នូវអារម្មណ៍របស់លោក ជុំវិញការបង្កើតស្ថាប័នទទួលបន្ទុកកិច្ចការព្រំដែននេះ។

ក្រុមធ្វើនយោបាយជ្រុលនិយម ដើម្បីតែមហិច្ឆិតាគ្រប់គ្រងអំណាច បានប្រើល្បិចកលទុច្ចរឹតឃោសនាថា ទឹកដីកម្ពុជាក្រោម គឺជាទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា ដែលមេដឹកនាំខ្មែរ បានកាត់ និងប្រគល់ខុសច្បាប់ទៅឱ្យវៀតណាម។

ក្រុមធ្វើនយោបាយជ្រុលនិយមថែមទាំង សន្យាថានៅពេលដែលពួកគេឈ្នះឆ្នោត គេនឹងយកទឹកដីកម្ពុជាក្រោមមកឱ្យពលរដ្ឋខ្មែរ កម្ពុជាក្រោមថែមទៀត ដែលការឃោសនាប្រកបដោយល្បិចពិសពុលនោះហើយ បានធ្វើឱ្យមនុស្សមួយចំនួន បានវិលវល់នឹងល្បិចកលទុច្ចរឹតនោះ…ហើយភាពរកាំរកូស នៃបញ្ហាខ្មែរកម្ពុជា ចេះតែបន្តគ្មានពេលចប់សព្វគ្រប់ឡើយ។

ប្រធានសមាគមសប្បុរសធម៌ខ្មែរកម្ពុជា បានថ្លែងមើលឃើញថាពេលនេះ គឺជាពេលដ៏ប្រសើរបំផុត ដែលអំពើទុច្ចរឹតទាំងនោះ នឹងត្រូវលុបបំបាត់ចោលវិញ តាមរយៈការបង្កើតរដ្ឋលេខាធិការដ្ឋានទទួលបន្ទុកកិច្ចការព្រំដែន ដែលទើបមានជាស្ថាប័នរបស់ខ្លួនជាលើកដំបូង។

ads banner