២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ១០៤ករណី (Video Inside)

តួលេខឆ្លងកូវីដ១៩ ក្នុងអាស៊ាន នៅតែបន្តមាន បើទោះបីជាតួលេខមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់យ៉ាងណាក៏ដោយ។ ប្រទេសកម្ពុជាក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ មិនបានរកឃើញអ្នកឆ្លងថ្មីឡើយ។

តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ានក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ១០៤ករណី ដែលជាតួលេខឆ្លងកើនឡើងវិញចំនួន ៣៥ករណី បើប្រៀបធៀបនឹងការឆ្លងកាលពីម្សិលមិញ។ ការឆ្លងថ្ងៃនេះ បានកើតលើប្រទេសចំនួន ៤ នៅអាស៊ាន រួមមានប្រទេសវៀតណាម, មីយ៉ាន់ម៉ា, ថៃ និងប្រទេសឡាវ។ ប្រទេសថៃ គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានការឆ្លងចំនួន ៥១ករណី។ តួលេខឆ្លងតិចជាងគេ គឺប្រទេសមីយ៉ាន់ម៉ា ដែលមានការឆ្លងចំនួន ២ករណី។ ប្រទេសម៉ាឡេស៊ី, សឹង្ហបុរី, ឥណ្ឌូនេស៊ី, ហ្វីលីពីន, ប្រុយណេ និងប្រទេសកម្ពុជា គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ តួលេខអ្នកស្លាប់ដោយជំងឺកូវីដ១៩ ក្នុងប្រទេសអាស៊ាននារយៈពេល ២៤ម៉ោងចុងក្រោយនេះមាន ២នាក់ ដែលជាពលរដ្ឋនៃប្រទេសថៃ។

គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៦លាន ៣៣ម៉ឺន ៣ពាន់ ៨៦៩ករណី, និងការស្លាប់សរុបមាន ចំនួន ៣៦ម៉ឺន ៨ពាន់ ៧៨១នាក់។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមានចំនួនជាង ៦៩៤លានករណី, និងការស្លាប់មានជាង ៦លាន ៩០ម៉ឺននាក់៕

ads banner