ឧត្តមសេនីយ៍ឯក ស រដ្ឋា និងឧត្តមសេនីយ៍ទោ ជួន ណារិន ត្រូវបានផ្ទេរសម្រួលភារកិច្ចទៅជាអគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ
អត្ថបទដោយ៖
ពលជ័យ
ភ្នំពេញ៖ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញអនុក្រឹត្យសម្រេចផ្ទេរសម្រួលភារកិច្ច និងតែងតាំងនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ចំនួន២រូប នៃក្រសួងមហាផ្ទៃ មានដូចជា៖ ១.ឧត្តមសេនីយ៍ឯក ស រដ្ឋា ពីអគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ទៅជាអគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ ២.ឧត្តមសេនីយ៍ទោ ជួន ណារិន ពីស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ទៅជាអគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ នេះបើយោងតាមអនុក្រឹត្យចុះថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣៕

