ស្នងការនគរបាលរាជធានីភ្នំពេញទទួលបានការតម្លើងសក្តិ និងតួនាទី (Video Inside)
អត្ថបទដោយ៖
Apsara Net
ស្នងការនគរបាលរាជធានីភ្នំពេញលោកឧត្តមសេនីយ៍ឯក ស ថេត ត្រូវបានតម្លើងសក្តិជានាយឧត្តមសេនីយ៍ និងត្រូវបានតែងតាំងជាអគ្គស្នងការនគរបាលជាតិ។ ការតម្លើងឋានន្តរសក្តិ និងតួនាទី បានធ្វើឡើងតាមព្រះរាជក្រឹត្យត្រាស់បង្គាប់ របស់ព្រះមហាក្សត្រខ្មែរនាថ្ងៃទី២៣សីហានេះ។
ការតម្លើងឋានន្តរសក្តិ និងតួនាទី បានធ្វើឡើងមួយថ្ងៃបន្ទាប់ពីរាជរដ្ឋាភិបាលថ្មី ក្រោមការដឹកនាំរបស់កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ត្រូវបានបង្កើតឡើងជាផ្លូវការ បន្ទាប់ពីរដ្ឋសភាបានបោះឆ្នោតផ្តល់ការទុកចិត្ត ចំពោះសមាសភាពរាជរដ្ឋាភិបាលអាណ្ណត្តិថ្មី។