២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ៥១ករណី (Video Inside)
តួលេខឆ្លងកូវីដ១៩ ក្នុងអាស៊ាននៅតែបន្តមានតាមប្រទេសខ្លះ ប៉ុន្តែមិនមានក្នុងប្រទេសកម្ពុជាឡើយ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាន មានចំនួនតែ ៥៣ករណីប៉ុណ្ណោះ ដែលជាតួលេខឆ្លងបានថយចុះមកវិញចំនួន ៥១ករណី បើប្រៀបធៀបនឹងការឆ្លងកាលពីម្សិលមិញ។
ការឆ្លងថ្ងៃនេះ បានកើតលើប្រទេសតែ ២ប៉ុណ្ណោះ នៅអាស៊ាន ប្រទេសវៀតណាម និងប្រទេសមីយ៉ាន់ម៉ា។ ប្រទេសវៀតណាម មានអ្នកឆ្លងចំនួន ៥១ករណី ខណៈប្រទេសមីយ៉ាន់ មានអ្នកឆ្លងចំនួន ២ករណី។ ប្រទេសចំនួន ៨ទៀត រួមមានប្រទេសម៉ាឡេស៊ី, ថៃ, ឡាវ, សឹង្ហបុរី, ឥណ្ឌូនេស៊ី, ហ្វីលីពីន, ប្រុយណេ និងប្រទេសកម្ពុជា គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ ក្នុងប្រទេសអាស៊ាននារយៈពេល ២៤ម៉ោងចុងក្រោយនេះ មិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ឡើយ។
គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុប មានចំនួន ៣៦លាន ៣៣ម៉ឺន ៣ពាន់ ៩២២ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៨ពាន់ ៧៨១នាក់ដដែល។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមានចំនួនជាង ៦៩៤លានករណី, និងការស្លាប់មានជាង ៦លាន ៩០ម៉ឺននាក់៕