សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៥ សីហា ២០២៣
១. CDC អនុម័តគម្រោងវិនិយោគថ្មីក្នុងរាជធានី-ខេត្តចំនួន៦ មានទុនរហូតជាង ៤២៥លានដុល្លារអាមេរិក – AMS Central
២. ក្រុមហ៊ុនផលិតសំបកកង់រថយន្តរបស់ចិនក្នុងខេត្តព្រះសីហនុ គ្រោងផលិតសំបកកង់រថយន្តធុនតូចចំនួន ៥លាន និងសំបកកង់ឡានធំ ៩០ម៉ឺន ក្នុង ១ឆ្នាំ សម្រាប់នាំចេញទៅអាមេរិក អ៉ឺរ៉ុប និងប្រេស៊ីល – AMS Economy
៣. រដ្ឋាករទឹកក្រុងភ្នំពេញ៖ ចាប់ពីដើមត្រីមាសទី១ ឆ្នាំ២០២៤ នឹងផលិតទឹកស្អាតបានជាង ១លានម៉ែត្រគូប ក្នុងមួយថ្ងៃ ឆ្លើយតបបានតម្រូវការពលរដ្ឋនៅក្នុងក្រុង និងជាយរាជធានីភ្នំពេញ – FN
៤. CDC អាមេរិក៖ មេរោគបំប្លែងថ្មី BA.2.86 អាចចម្លងជំងឺទាំងលើអ្នកធ្លាប់កើតកូវីដ១៩ និងចាក់វ៉ាក់សាំងរួច – CNBC
៥. រដ្ឋ Texas របស់អាមេរិក ព្រមានពីការខ្វះខាតថាមពលអគ្គិសនី ដោយសាររលកកម្ដៅ – AFP
#ams1minute