ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត៖ “កម្ពុជាពិតជាចង់បានទំនាក់ទំនងល្អជាមួយសហរដ្ឋអាមេរិក
ដោយឈរលើមូលដ្ឋាននៃការគោរពគ្នា និងការផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ដោយសំលឹងទៅមុខឱ្យលើសពីផលប្រយោជន៍នយោបាយតែមួយមុខ”។
ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត ក៏បានថ្លែងអំណរគុណដល់ចំពោះរដ្ឋាភិបាល និងប្រជាជនសហរដ្ឋអាមេរិក ដែលបានដើរតួនាទីចូលរួមចំណែកក្នុងការកសាង និងអភិវឌ្ឍកម្ពុជា តាមរយៈការជួយដល់ដំណើរប្រជាធិបតេយ្យសេរីពហុបក្ស ការបណ្តុះបណ្តាលធនធានមនុស្ស ការបោសសម្អាតមីន និងការផ្តល់នូវទីផ្សារដ៏ទូលំទូលាយសម្រាប់ផលិតផលវាយនភ័ណ្ឌ និងកាត់ដេររបស់កម្ពុជា តាមរយៈប្រព័ន្ធ GSP ការផ្តល់ជំនួយថវិកាសម្រាប់វិស័យសុខាភិបាល និងការស្តារសេដ្ឋកិច្ចឡើងវិញ។
ប្រធានគណ:ប្រតិភូមន្ត្រីព្រឹទ្ធសភាអាមេរិក លោក អាឡិច ខានស៍ ក៏បានសម្ដែងនូវការអបអរសាទរជូនចំពោះឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិតដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាដែលជាការបើកទំព័រថ្មីមួយឈានទៅរកការធ្វើឱ្យប្រសើរឡើងនៃទំនាក់ទំនងកម្ពុជា-អាមេរិក។

#ams1minute