ក្រសួងការបរទេស៖ ឥណ្ឌាអនុញ្ញាតឱ្យនាំចេញអង្ករ ទៅសិង្ហបុរី
អត្ថបទដោយ៖
លន់ សារ៉ាត
ញូវដេលី៖ ក្រសួងកិច្ចការបរទេសរបស់ប្រទេសឥណ្ឌា បាននិយាយថ្មីៗនេះថាប្រទេសនេះបានសម្រេចចិត្តអនុញ្ញាតឱ្យមានការនាំចេញអង្ករ ទៅកាន់ប្រទេសសិង្ហបុរី។
អ្នកនាំពាក្យក្រសួងកិច្ចការបរទេសឥណ្ឌាបាននិយាយ តាមរយៈសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអង្គារ សប្តាហ៍នេះថា «ការបញ្ជាទិញជាផ្លូវការ ក្នុងកិច្ចការនេះនឹងត្រូវធ្វើឡើង ក្នុងពេលឆាប់ៗ»។
កាលពីខែមុន ប្រទេសឥណ្ឌាបានធ្វើឲ្យអ្នកទិញភ្ញាក់ផ្អើលដោយការដាក់បម្រាមលើការនាំចេញ អង្ករសមិនមានបាស្មាទី (Non-basmati) យ៉ាងទូលំទូលាយ បន្ទាប់ពីការហាមឃាត់ការនាំចេញអង្ករបីកំណាត់ (Broken Rice) កាលពីឆ្នាំមុន។
ប្រទេសឥណ្ឌា ដែលកំពុងព្យាយាមគ្រប់គ្រងអតិផរណា នៅមុនការបោះឆ្នោតរដ្ឋ នៅចុងឆ្នាំនេះ ក្នុងនោះដែរ កាលពីថ្ងៃសុក្រ ឥណ្ឌាបានសម្រេចពង្រីកការឧបត្ថម្ភធនលើការនាំចេញអង្ករ ដែលមានប្រសិទ្ធភាព រហូតដល់ថ្ងៃទី១៥ ខែតុលា៕

ប្រភពពី VNexpress ប្រែសម្រួល៖ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ