ស្ទើរលុយកាំភ្លើងធំ Arsenal ត្រៀមបង់រំលស់កីឡាករម្នាក់បំបែកកំណត់ត្រាក្លិប
អត្ថបទដោយ៖
Kien Sereyvuth
ក្លិបកាំភ្លើង Arsenal ត្រៀមនាំយកខ្សែបម្រើប្រយុទ្ធសញ្ជាតិកូឌីវ័រ Nicolas Pepe ពីក្លិប Lille ក្នុងតម្លៃកំណត់ត្រាក្លិប៧២លានផោន។ ការចង់បានកីឡាកររូបនេះ ត្រូវបាន Arsenal ស្នើរបង់រំលស់ ដោយបង់ជំហានដំបូង២០លានផោនសិន សល់៥២លានផោនទៀតត្រូវបង់ក្នុងរយៈពេល៥ឆ្នាំ។ ក្រៅពី Arsenal ក៏ក្លិបធំៗជាច្រើនដូចជា Paris Saint-Germain, Manchester United និង Napoli។
គួរបញ្ជាក់ថា Nicolas Pepe ត្រូវគេរំពឹងនឹងពិនិត្យសុខភាពនៅចុងសប្ដាហ៍នេះ មុនផ្លាស់ទៅកាន់កីឡដ្ឋាន Emirates ហើយក្លាយជាការផ្ទេរកីឡាករមានតម្លៃថ្លៃបំផុត ក្នុងទីផ្សារដោះដូរកីឡាករនៅ Premier League ក្នុងរដូវក្ដៅនេះ។ Pepe ចូលរួមជាមួយ Lille កាលពីឆ្នាំ២០១៧ បង្ហាញខ្លួនក្នុងលីគបាន៧៤ប្រកួត រកបាន៣៥គ្រាប់៕ធ.ដ