អតីតខ្សែការពារក្លិប Roma កីឡាករ De Rossi សម្រេចចិត្តចូលរួមជាមួយ ក្លិបអាហ្សង់ទីន Boca Juniors
អត្ថបទដោយ៖
Kien Sereyvuth
កីឡាករ Daniele De Rossi បានសម្រេចបន្តអាជីព ជាមួយក្លិបអាហ្សង់ទីន Boca Juniors។ ខ្សែការពារវ័យ៣៦ឆ្នាំ បានចំណាយពេលសឹងពេញមួយអាជីពជាមួយ Roma តាំងពីលេងជាថ្នាលយុវជនមកម្ល៉េះ ហើយបានចាកចេញពីទឹកដីអ៊ីតាលី កាលពីរដូវកាលមុន ដោយគ្មានតម្លៃខ្លួន ដើម្បីស្វែងរកបទពិសោធន៍ថ្មី។
គួរបញ្ជាក់ថា កីឡាករសញ្ជាតិអ៊ីតាលី បានធ្វើដំណើរមកដល់ទីក្រុង Buenos Aires និងបង្ហាញខ្លួនចំពោះមុខអ្នកសារព័ត៌មាន កាលពីថ្ងៃចន្ទម្សិលមិញ ដោយចុះកុងត្រាលេងជាមួយ Boca រយៈពេល១២ខែ ។ Rossi នៅជាមួយ Roma ជិត២០ឆ្នាំបានជួយក្លិបឈ្នះ Copa Italia ២ដង, Super Copa Italia ១ដង និង World Cup ជាមួយអ៊ីតាលី១ដង៕ធ.ដ