បន្ទាប់ពីក្រុមហ៊ុន Facebook ផ្តល់យុត្តិធម៌៖ សម្តេចតេជោ ហ៊ុន សែន សម្រេចប្រើប្រាស់ Facebook វិញ

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្រេចមកប្រើប្រាស់Facebook វិញហើយ បន្ទាប់ពីក្រុមហ៊ុន Facebook ទាត់ចោលអនុសាសន៍របស់ក្រុមមនុស្សខូច និងផ្តល់យុត្តិធម៌សម្រាប់រូបសម្តេច។ សម្តេចសង្ឃឹមថា ក្រុមហ៊ុនFacebook នឹងប្រកាន់ខ្ជាប់នូវក្រមសឹលធម៌មិនងងឹតងងុលដូចក្រុមមនុស្សខូចដែលជាមនុស្សមិនត្រូវបានស្វាគមន៍នៅកម្ពុជានោះឡើយ។

នៅលើបណ្តាញសង្គមហ្វេសប៊ុកនៅព្រឹកថ្ងៃទី៣ ខែកញ្ញានេះ សម្តេចតេជោ ហ៊ុន សែន បានសរសេរថា “បងប្អូនជនរួមជាតិជាទីស្រឡាញ់!ខ្ញុំសម្រេចមកប្រើប្រាស់Facebook វិញ
គួបផ្សំជាមួយtwitter,YouTube,TikTok,Telegram, instagram,បន្ទាប់ពីក្រុមហ៊ុន Facebook ទាត់ចោលអនុសាសន៍របស់ក្រុមមនុស្សខូចនិងផ្តល់យុត្តិធម៍សម្រាប់រូបខ្ញុំ។ ខ្ញុំសង្ឃឹមថាក្រុមហ៊ុន Facebook នឹងប្រកាន់ខ្ជាប់នូវក្រមសឹលធម៍ មិនងងឹតងងុលដូចក្រុមមនុស្សខូចដែលជាមនុស្សមិនត្រូវបានស្វាគមន៍នៅកម្ពុជានោះឡើយ។ សង្ឃឹមថាក្រុមហ៊ុន Facebook នឹងទទួលបានប្រាក់ចំណេញលើស២០០លានដុល្លារក្នុងមួយឆ្នាំនៅកម្ពុជា ឯរាជរដ្ឋាភិបាលទទួលបាន១០ភាគរយ ដែលមានទឹកប្រាក់លើស២០លានដុល្លារក្នុងមួយឆ្នាំ(តួរលេខផ្នែកពន្ធដារ)។ ក្រសួងប្រៃសណីយ៍និងទូរគនាគមន៍បានចេញសេចក្តីប្រកាសទទួលយកតំណាង ក្រុមហ៊ុនFacebook ឲ្យចូលមកធ្វើការនៅកម្ពុជាវិញតែមិនស្វាគមន៍ក្រុមមនុស្សខូចដែលផ្តល់អនុសាសន៍មិនត្រឹមត្រូវនោះឡើយ”។

សម្តចតេជោ ហ៊ុន សែន បានបញ្ជាក់ថា “ការសម្រេចប្រើ ឬមិនប្រើ Facebook គឺជាសិទ្ធផ្តាច់មុខរបស់ខ្ញុំ (only one Hun Sen។ ចាប់ពីពេលនេះទៅ បងប្អូនអាចរកខ្ញុំឃើញនៅគ្រប់បណ្តាញសង្គមតែភាគច្រើនខ្ញុំនៅជាមួយ TikTok និងTelegram”។ ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន សូមអំនាវនាវជាថ្មីម្តងទៀតចំពោះបងប្អូនដែលប្រើឈ្មោះសមុតេចបង្កើត Facebook, TikTok ក្លែងក្លាយ សូមលុបចោលជាបន្ទាន់ដើម្បីជៀសវាងការភ័យច្រឡំ៕
ដោយ៖ពលជ័យ

ads banner