ក្រុម Khmer United A ឈរលើកំពូលតារាងនៃសប្តាហ៍ទី២នៃពានរង្វាន់ទីលាន បាល់ទាត់ដំរីឆ្នាំ២០១៩ បន្ទាប់ពីយកឈ្នះក្រុម Sakura ៦ទឹល់នឹង០

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ក្រុមKhmer United A ឈរលើកំពូលតារាងនៃសប្តាហ៍ទី២ នៃពានរង្វាន់ទីលានបាល់ទាត់ដំរីឆ្នាំ២០១៩ បន្ទាប់ពីយកឈ្នះក្រុម Sakura ៦ទឹល់នឹង០ កាលពីចុងសប្តាហ៍។ ជាមួយគ្នានេះ ក្រុម Kw Khmer real estate ឈ្នះក្រុម Rita ៥ទល់នឹង៤ ក្រុម Turtle ឈ្នះក្រុម Fun sport ៣ទល់នឹង២ ក្រុមBlue Dragon ឈ្នះក្រុម Khmer United B ៣ទល់នឹង១ ក្រុម Bassac ចាញ់ក្រុម Youth whatvarin ០ទល់នឹង១ និងក្រុម Sniper ឈ្នះក្រុម RFL ៤ទល់នឹង១។

ទីលានបាលទាត់ដំរីស តែងតែបានរៀបចំឡើងនូវការប្រកួតជាលក្ខណៈមិត្តភាព និងដណ្តើមពានរង្វាន់ផ្សេងៗ ក្នុងន័យបំផុសវិស័យកីឡាបាល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យកាន់តែមានការអភិវឌ្ឍរីកចម្រើន ជាពិសេសកៀរគរយុវជនដែលមកពីកន្លែងផ្សេងៗគ្នា ឱ្យមានការរាប់អានគ្នា និងរឹតចំណឹងមិត្តភាព សាមគ្គីភាពរវាងគ្នានឹងគ្នា ជៀសវាងការទំនេរពីការសិក្សា ឬការងារ ទៅប្រព្រឹត្តអំពោះអបាយមុខផ្សេងៗ ដែលសង្គមស្អប់ខ្ពើម ជាពិសេសលេងកីឡានាំមកនូវសុខភាពរឹងមាំ។

សូមបញ្ជាក់ថា សម្រាប់ពាន់រង្វាន់ទីលានបាល់ទាត់ដំរីស ឆ្នាំ២០១៩ ចំណាត់ថ្នាក់លេខ១ បានទៅក្រុម Khmer United A លេខ២ក្រុម Blue Dragon និងលេខ៣ក្រុម Kw Khmer real estate៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner