ទីបំផុតលោក ដូណាល់ ត្រាំ សម្រេចចុះហត្ថលេខាលើច្បាប់ផ្តល់មូលនិធិដល់ជនរងគ្រោះ នៃការវាយប្រហារកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១
សហរដ្ឋអាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅថ្ងៃចន្ទសប្តាហ៍នេះ បានសម្រេចចុះហត្ថលេខាជាផ្លូវការហើយ លើច្បាប់ដើម្បីធានាផ្តល់មូលនិធិដល់ជនរងគ្រោះនៃការវាយប្រហារកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ ខណៈការសម្រេចចិត្តនេះ ធ្វើឡើងក្រោយព្រឹទ្ធសភាអាមេរិកបានអនុម័តនាពេលកន្លងទៅ។
សូមរំលឹកថា នៅក្នុងការបោះឆ្នោតគាំទ្រ៩៧សំឡេងទល់នឹង២សំឡេង ព្រឹទ្ធសភាអាមេរិកបានអនុម័តច្បាប់នោះ ដែលនឹងផ្តល់ជំនួយហិរញ្ញវត្ថុរហូតដល់ឆ្នាំ២០៩០ សម្រាប់ការចំណាយលើការព្យាបាលដល់ក្រុមជនរងគ្រោះនៃអំពើភេរវកម្ម កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ ដែលបានធ្វើការនៅក្រោមលក្ខខណ្ឌដ៏គ្រោះថ្នាក់ ដើម្បីជួយសង្គ្រោះប្រជាជន និង បានរងការឈឺចាប់ពីបញ្ហាសុខភាពប្រភេទខុសៗគ្នា ។
ដោយឡែកសេតវិមានកាលពីថ្ងៃទី១២ ខែកក្កដាកន្លងមកនេះ ក៏បានអនុម័តច្បាប់ខាងលើ ដើម្បីបន្តផ្តល់ជំនួយសម្រាប់ការសងជំងឺចិត្តដល់ជនរងគ្រោះ នៃការវាយប្រហារភេរវកម្មថ្ងៃទី១១ ខែកញ្ញា រហូតដល់ឆ្នាំ២០៩០ ប៉ុន្មានសប្តាហ៍ក្រោយពីសន្ទរកថាប្រកបដោយឥទ្ធិពល និងមនោសញ្ចេតនាដែលត្រូវបានធ្វើឡើងដោយអ្នកកំប្លែងឈ្មោះ Jon Stewart ដើម្បីឲ្យប្រជាជនទូទាំងប្រទេសយកចិត្តដាក់ដល់បញ្ហានេះ ៕