៨ខែទទួលចំណូលពីការលក់កៅស៊ូបានជិត៤៨០លានដុល្លារ (Video Inside)

កម្ពុជានាំចេញជ័រកៅស៊ូ និងផលិតផលធ្វើពីកៅស៊ូ ដោយរកចំណូលបាន ៤៧៩លាន ៣៩ម៉ឺន និង៦ពាន់ដុល្លារក្នុងរយៈពេល ៨ខែ ឆ្នាំ២០២៣។ របាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងសប្តាហ៍នេះបានសរសេរថា តួលេខនេះមានការកើនឡើងជាង ៥៥% ប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២។

បើគិតត្រឹមចំណូលក្នុងមួយខែសីហាកន្លងមកនេះ ការនាំចេញកៅស៊ូ និងផលិតផល ទទួលបានចំណូលជាង ៩៤លានដុល្លារ ដែលកើនឡើង ១៣៩% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ តម្លៃលក់ជ័រកៅស៊ូតាមគ្រួសារនៅចម្ការ ជាមធ្យមគិតក្នុងខែសីហា គឺទឹកជ័រមានតម្លៃ ចាប់ពី ៤ពាន់ ៥០០រៀលក្នុង១គីឡូក្រាម។

កម្ពុជាគិតត្រឹមឆ្នាំ២០២២មានផ្ទៃដីដាំដំណាំកៅស៊ូសរុបជាង ៤០ម៉ឺនហិកតា។ ទីផ្សារសំខាន់ៗ ក្នុងការនាំចេញកៅស៊ូរបស់កម្ពុជា មានដូចជាប្រទេសវៀតណាម ម៉ាឡេស៊ី ចិន សិង្ហបុរី ជប៉ុន កូរ៉េ និងសហគមអឺរ៉ុបជាដើម៕

ads banner