២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ៣៨ករណី (Video Inside)

មានប្រទេស ៣នៅអាស៊ាន ដែលមានករណីឆ្លងជំងឺកូវីដ១៩ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ ប្រទេសកម្ពុជាមិនមានករណីឆ្លងថ្មីឡើយ។ តួលេខឆ្លងថ្មីកូវីដ១៩ បានថយចុះអស់ ២៧១ករណី បើប្រៀបធៀបនឹងការឆ្លងកាលពីម្សិលមិញ។

ការឆ្លងថ្ងៃនេះ បានកើតលើប្រទេសចំនួន ៣ នៅអាស៊ាន រួមមានប្រទេសវៀតណាម, ឡាវ, និងប្រទេសមីយ៉ាន់ម៉ា។ ប្រទេសវៀតណាម មានការឆ្លងចំនួន ៣២ករណី ច្រើនជាងគេ ខណៈប្រទេសមីយ៉ាន់ម៉ា មានការឆ្លងចំនួន ២ករណី តិចជាងគេក្នុងចំណោមប្រទេសទាំង ៣ ដែលរកឃើញឆ្លង។ ប្រទេសចំនួន ៧ទៀត រួមមានប្រទេសម៉ាឡេស៊ី, ឥណ្ឌូនេស៊ី, ហ្វីលីពីន, ប្រុយណេ, សឹង្ហបុរី, ថៃ និងប្រទេសកម្ពុជា គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញ តួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នៅអាស៊ានរយៈពេល ២៤ម៉ោងកន្លងមកនេះ មានអ្នកស្លាប់ដោយសារកូវីដ១៩ ចំនួន ២នាក់។

គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុប មាន ចំនួន ៣៦លាន ៣៥ម៉ឺន ៦ពាន់ ៦៦ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៨ពាន់ ៨០២នាក់ដដែល។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុប មានចំនួនជាង ៦៩៤លានករណី, និងការស្លាប់មានជាង ៦លាន ៩១ម៉ឺននាក់៕

ads banner