សម្តេចធិបតី ហ៊ុន ម៉ាណែត គាំទ្រ និងជំរុញឱ្យមានការរៀបចំ កិច្ច ពិគ្រោះ យោបល់នយោបាយលើកទី៣ រវាងក្រសួងការបរទេសកម្ពុជា-គុយបា

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃ ព្រះរាជា ណាចក្រកម្ពុជាបានបញ្ជាក់នូវការគាំទ្រ និងជំរុញឱ្យមានការ រៀបចំ កិច្ចពិគ្រោះយោបល់នយោបាយលើកទី៣ រវាងក្រសួងការ បរទេស កម្ពុជា និងក្រសួងការបរទេសប្រទេសគុយបា ដើម្បីជំរុញ ការអនុវត្ត អនុស្សរណៈនៃការយោគយល់គ្នា និងកិច្ចព្រមព្រៀងនានា ដែលត្រូវបានចុះហត្ថលេខារួច ឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផល ខ្ពស់។

កាលពីល្ងាចថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០២៣ នៅខុទ្ទកាល័យនាយក រដ្ឋមន្ត្រី ក្រុងតាខ្មៅ ខេត្តកណ្ដាល សម្តេចធិបតី ហ៊ុន ម៉ាណែត បានជួប ពិភាក្សាការងារតាមទូរស័ព្ទជាមួយ ឯកឧត្តម មីហ្គែល ឌីយ៉ាស-ខាណែល ប៊ឺមូដេស (Miguel Diaz-Canel Bermudez)។ជំនួប នេះបានធ្វើឡើង ស្របពេលដែល ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិ ការ រវាងប្រទេសទាំងពីរកាន់តែត្រូវបានពង្រឹង និងលើកកម្ពស់ក្នុង រយៈកាល ប៉ុន្មានឆ្នាំចុងក្រោយនេះ ដូចដែលឆ្លុះបញ្ចាំងតាមរយៈ ការ ផ្លាស់ប្តូរទស្សនកិច្ច និងការជួបពិភាក្សាការងារជាញឹកញាប់ រវាង ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ។

សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃជំនួបដ៏មានសារៈសំខាន់នេះបានឱ្យដឹងថា នៅក្នុងកិច្ចសន្ទនាឯកឧត្តមប្រធានាធិបតីគុយបា បាន សម្តែង នូវការអបអរសាទរជូនចំពោះសម្តេចធិបតី ដែលត្រូវបានជ្រើស តាំងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងបានផ្តាំ ផ្ញើនូវការ សួរសុខទុក្ខ និងអបអរសាទរជូនសម្តេចតេជោ ហ៊ុន សែន ប្រធាន គណបក្សប្រជាជនកម្ពុជា ដែលទទួលបានជ័យ ជម្នះក្នុងការ បោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា កាលពីថ្ងៃ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅ។

ឯកឧត្តមប្រធានាធិបតី ក៏បានគូសបញ្ជាក់ឡើងវិញអំពីការប្តេជ្ញាចិត្ត ក្នុង ការបន្តកិច្ចសហប្រតិបត្តិការល្អជាមួយកម្ពុជា ដោយផ្អែកលើទំនាក់ ទំនងជាប្រវត្តិសាស្ត្រដ៏យូរលង់ និង អំពីការបន្តគាំទ្រគ្នាទៅវិញទៅមក នៅក្នុងវេទិកាពហុភាគីនានា។ ទន្ទឹមគ្នានេះ ឯកឧត្តម ប្រធានាធិបតី ក៏បានរំឭកនូវអនុស្សាវរីយ៍ល្អៗ ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ច ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នៅសាធារណរដ្ឋគុយបា កាល ពីខែកញ្ញា ឆ្នាំ២០២២ ដែលត្រូវបានចាត់ទុកថាជាឆ្នាំដ៏សំខាន់នៃការ លើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរ ដូចស្តែងឡើងតាមរយៈ ការចុះអនុស្សរណៈនៃការយោគយល់គ្នាលើវិស័យជាច្រើន ដូចជា កសិកម្ម, សុខាភិបាល, អប់រំ និងកីឡា ជាដើម។

ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណ ចំពោះ ការផ្តួចផ្តើមឱ្យមានជំនួបតាមទូរស័ព្ទ, ការអបអរសាទរ និងបាន ជម្រាប ជូន ឯកឧត្តម ប្រធានាធិបតី ផងដែរនូវការផ្តាំផ្ញើសួរសុខទុក្ខពី សំណាក់ សម្តេចតេជោ ហ៊ុន សែន ។

បន្ថែមលើទំនាក់ទំនងប្រវត្តិសាស្ត្រល្អៗ សម្តេចធិបតី បានសម្តែង នូវការអរគុណចំពោះជំនួយឧបត្ថម្ភ និងការគាំទ្រ របស់គុយបា ក្នុងអំឡុង ពេលដែលកម្ពុជាជួបប្រទះនូវការលំបាកបំផុត ជាពិសេស នៅក្រោយថ្ងៃរំដោះចេញពីរបបខ្មែរក្រហម ដែលទាំងអស់នេះ ពិតជាបានឆ្លុះ បញ្ចាំង អំពី ទំនាក់ទំនងប្រកបដោយសាមគ្គីភាព និង មិត្តភាពដ៏រឹងមាំ រវាងប្រទេស និងប្រជាជនទាំងពីរ។

ក្នុងឋានៈជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, សម្តេចធិបតី ហ៊ុន ម៉ាណែត បានអះអាងអំពីស្មារតីនៃការបន្ត និងពង្រឹងកិច្ច សហប្រត្តិ ការ ល្អនៅក្នុងវិស័យដែលមានស្រាប់ ព្រមជាមួយនឹង ទិសដៅក្នុងពង្រីកបន្ថែម នៅក្នុងវិស័យសក្តានុពលផ្សេងៗទៀត។ ក្នុង ន័យនេះ សម្តេចធិបតី បានគាំទ្រ និងជំរុញឱ្យមានការរៀបចំកិច្ចពិគ្រោះ យោបល់នយោបាយលើកទី៣ រវាងក្រសួងការបរទេស នៃប្រទេស ទាំងពីរ នៅក្នុងពេលឆាប់ៗខាងមុខ ដើម្បីជំរុញការអនុវត្ត អនុស្សរណៈ នៃការយោគយល់គ្នា និងកិច្ចព្រមព្រៀងនានា ដែលត្រូវបាន ចុះហត្ថលេខារួច ឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។

ប្រភពដដែលបានបន្តទៀតថា ក្នុងឱកាសនេះដែរឯកឧត្តម ប្រធានា ធិប តី បានអញ្ជើញសម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វើទស្សនកិច្ចផ្លូវការ នៅ សាធារណ រដ្ឋគុយបា ក្នុងពេលសមស្របណាមួយ ។ ជាការឆ្លើយតប នឹងការអញ្ជើញសម្តេចធិបតី បានថ្លែងអំណរគុណ និងបានគូសបញ្ជាក់ ថា សាធារណរដ្ឋគុយបា ជាប្រទេសដែល សម្តេចធិបតី មានបំណងចង់ អញ្ជើញទៅ ហើយសម្តេចនឹងកំណត់ពេលវេលាសមស្របណាមួយ ក្នុងពេលឆាប់ខាងមុខ ៕

ដោយ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner