ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉ ពលករ ពលការិនី និងប្រជាពលរដ្ឋថ្លែងអំណរគុណសម្តេចធិបតី ហ៊ុន ម៉ាណែត
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉ ពលករ ពលការិនី និងប្រជាពលរដ្ឋទាំងអស់ដែលកំពុងធ្វើការ និងរស់នៅក្នុងសាធារណរដ្ឋកូរ៉េ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងស្មោះស្ម័គ្របំផុត ជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្រកាសកាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ ដែលបានអនុញ្ញាតិឱ្យមានការរៀបចំធ្វើលិខិតឆ្លងដែននៅក្រៅប្រទេស ដោយចាប់ផ្តើមពីសាធារណរដ្ឋកូរ៉េ។ នេះបើយោងតាមលិខិតថ្លែងអំណរគុណចុះថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣។
ការប្រកាសនេះ គឺជាដំណឹងដ៏សែនរីករាយឥតឧបមា សម្រាប់បងប្អូនពលករ ពលការនី និងបងប្អូនប្រជាពលរដ្ឋខ្មែរដែលកំពុងធ្វើការ និងរស់នៅក្រៅប្រទេស មិនថាតែនៅសាធារណរដ្ឋកូរ៉េប៉ុណ្ណោះទេ ហើយនេះគឺជាការសម្រេចចិត្តប្រកបដោយគតិបណ្ឌិត និងប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចធិបតី នាយករដ្ឋមន្ត្រី ក្នុងគោលដៅបង្ខិតសេវាសាធារណៈឱ្យដល់ដៃប្រជាពលរដ្ឋ និងដើម្បីបម្រើផលប្រយោជន៍ជូនបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។
យោងតាមលិខិតថ្លែងអំណរគុណ សូមគោរពជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានឱ្យដឹងថា តាងនាមមន្ត្រីការទូត បុគ្គលិកទាំងអស់នៃស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉ ព្រមទាំងពលករ ពលការិនី និងប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលកំពុងធ្វើការ និងរស់នៅក្នុងសាធារណរដ្ឋកូរ៉េ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងស្មោះស្ម័គ្របំផុតជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្រកាសកាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ ដែលបានអនុញ្ញាតឱ្យមានការរៀបចំធ្វើលិខិតឆ្លងដែននៅក្រៅប្រទេស ដោយចាប់ផ្តើមពីសាធារណរដ្ឋកូរ៉េ។
ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ ក្នុងនាមមន្ត្រីការទូត និងបុគ្គលិកនៃស្ថានឯកអគ្គរាជទូត កម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ព្រមទាំងបងប្អូនពលករ ពលការិនី និងប្រជាពលរដ្ឋខ្មែរទាំងអស់ដែល កំពុងធ្វើការនិងរស់នៅក្នុងសាធារណរដ្ឋកូរ៉េ នាងខ្ញុំសូមសម្តែងនូវភក្តីភាព និងកត្តញ្ញូតាធម៌ដ៏ជ្រាលជ បំផុតជូនចំពោះ សម្ដេចធិបតី នាយករដ្ឋមន្ត្រី និងសូមបួងសួងដល់វត្ថុស័ក្ដិសិទ្ធិទាំងឡាយក្នុង លោក សូមជួយបីបាច់ថែរក្សា សម្តេចធិបតី នាយករដ្ឋមន្ត្រី និង លោកជំទាវបណ្ឌិត ព្រមទាំង បុត្រា បុត្រី សូមជួបតែសេចក្តីសុខ សុភមង្គល និងសូមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ៖ពលជ័យ
