សម្តេចធិបតី ហ៊ុន ម៉ាណែត គ្រោងទស្សនកិច្ចប្រទេសចិនក្នុងសប្តាហ៍នេះ (Video Inside)
អត្ថបទដោយ៖
Apsara Net
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី គ្រោងនឹងដឹកនាំគណៈប្រតិភួជាន់ខ្ពស់ ដើម្បីបំពេញទស្សនកិច្ចរយៈពេល៤ថ្ងៃ នៅប្រទេសចិន ក្នុងសប្តាហ៍នេះ។ សម្តេចធិបតីនាយករដ្ឋមន្ត្រី នឹងអញ្ជើញជួបសម្តែងការគួរសមជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងជួបពិភាក្សាជាមួយថ្នាក់ដឹកនាំកំពូល នៃប្រទេសចិន រវាងពីថ្ងៃទី១៤ ដល់១៦កញ្ញា និងរវាងពីថ្ងៃទី១៦ និង១៧កញ្ញា នឹងបន្តអញ្ជើញចូលរួមពិព័រណ៍អាស៊ានចិន លើកទី២០ នៅទីក្រុងណាននីង តំបន់ស្វយ័តជនជាតិក្វាងស៊ី។ អប្សរាណិតធ្វើសេចក្តីរាយការណ៍