រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបដិសេធការស្នើសុំបង្កើតគណបក្សអាយ៉ងខ្មែរ (Video Inside)

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបដិសេធការស្នើសុំបង្កើតគណបក្សនយោបាយមួយ ដែលបានដាក់ឈ្មោះថា «គណបក្សអាយ៉ងខ្មែរ»។

«គណបក្សអាយ៉ងខ្មែរ» ដែលសរសេរកាត់ អ.យ.ខ. ត្រូវបានស្នើសុំបង្កើតនៅថ្ងៃទី៣០ សីហា ឆ្នាំ២០២៣ ដោយមានស្ថាបនិកឈ្មោះ ឯម សុខសុវណ្ណ។

អភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាឧបនាយករដ្ឋមន្ត្រីក្នុងលិខិតឆ្លើយតបមួយ ចំពោះសំណើសុំបង្កើតគណបក្សនយោបាយនេះ បានសរសេរថា «ខ្ញុំសូមជម្រាបលោកតំណាងស្ថាបនិកគណបក្សថា ផ្អែកតាមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីគណបក្សនយោបាយ, ក្រសួងមហាផ្ទៃសម្រេចបដិសេធសុំបង្កើតគណបក្សអាយ៉ងខ្មែរ ដែលសរសេរកាត់ អ.យ.ខ.» នេះ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានបញ្ជាក់ក្នុងលិខិតបដិសេធនោះថា តំណាងស្ថាបនិកគណបក្សនេះ មិនបានចុះហត្ថលេខាទទួលស្គាល់បញ្ជីរាយនាមប្រជាពលរដ្ឋខ្មែរទាំង៨០រូប ដែលបានផ្តួចផ្តើមបង្កើតគណបក្សនយោបាយនេះឡើយ។

ads banner