៨ខែទំហំពាណិជ្ជកម្មរវាងកម្ពុជា និងសហរដ្ឋអាមេរិក សម្រេចបាន ៦ពាន់ ២៧២លានដុល្លារ (Video Inside)

ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងសហរដ្ឋអាមេរិក ក្នុងរយៈពេល៨ខែឆ្នាំ២០២៣ សម្រេចបាន ៦ពាន់ ២៧២លានដុល្លារ។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា, តួលេខនេះ មានការថយចុះ ៥.៦% បើធៀបនឹងរយៈដូចគ្នាឆ្នាំ២០២២។ យោងតាមរបាយការណ៍ដដែល ក្នុងរយៈពេល ៨ខែដើមឆ្នាំនេះ, កម្ពុជាបាននាំទំនិញចេញទៅអាមេរិក ទទួលបានទឹកប្រាក់ជាង ៦ពាន់ ១១១លានដុល្លារ ខណៈការនាំចូលពីអាមេរិកវិញ ក្នុងទំហំទឹកប្រាក់ជាង ១៦០លានដុល្លារ។

ផលិតផលសំខាន់ៗ ដែលកម្ពុជាបាននាំចេញទៅអាមេរិក មានដូចជាសម្លៀកបំពាក់, សម្ភារៈសម្រាប់ការធ្វើដំណើរដូចជាវ៉ាលីស, កាបូប, កង់ និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត។ ចំណែកកម្ពុជា នាំចូលពីអាមេរិកវិញ មានដូចជារថយន្ត គ្រឿងយន្ត គ្រឿងអលង្ការ គ្រឿងសំអាង សម្ភារៈអគ្គិសនី, គ្រឿងអេឡិចត្រូនិក និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត។

ទំហំពាណិជ្ជកម្មកម្ពុជា-អាមេរិក នៅឆ្នាំ២០២២ សម្រេចបានចំនួន ៩ពាន់ ២៨១លានដុល្លារ កើនឡើង១៨.៦ភាគរយ បើប្រៀបធៀបជាមួយនឹងឆ្នាំ២០២១ ដែលមានចំនួន ៧ពាន់ ៨២៦លានដុល្លារ។

ads banner