២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ៥៧១ករណី (Video Inside)
ប្រទេសកម្ពុជាដែលបាត់មិនមានការឆ្លងកូវីដ១៩ រយៈពេលជាង ៥សប្តាហ៍មកហើយនោះ ថ្ងៃនេះបានរកឃើញឆ្លង ១ករណីមកវិញ។ ប្រទេសក្នុងអាស៊ានរយៈពេល២៤ម៉ោងកន្លងមក បានរកឃើញការឆ្លងលើប្រទេសចំនួន ៥ ដែលមានការឆ្លងចំនួន ៥៧១ករណី ជាតួលេខឆ្លងកើនឡើងចំនួន ៥០៥ករណី បើប្រៀបធៀបនឹងការឆ្លងកាលពីម្សិលមិញ។
ប្រទេសទាំង ៥ នៅអាស៊ានដែលមានការឆ្លងថ្ងៃនេះ គឺប្រទេសវៀតណាម, មីយ៉ាន់ម៉ា, សឹង្ហបុរី, កម្ពុជា និងប្រទេសឡាវ។ ប្រទេសសឹង្ហបុរី មានការឆ្លងចំនួន ៥២៥ករណី ច្រើនជាងគេ, វៀតណាមមាន ការឆ្លងចំនួន ៤៣ករណី និងប្រទេសឡាវ, កម្ពុជា និងមីយ៉ាន់ម៉ាមានការឆ្លង ១ករណីដូចគ្នាតិចជាងគេ។ នៅអាស៊ានរយៈពេល ២៤ម៉ោងកន្លងមកនេះ មិនមានអ្នកស្លាប់ដោយសារកូវីដ១៩ ឡើយ។
គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៦លាន ៣៦ម៉ឺន ៨៣៣ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៨ពាន់ ៨០៥នាក់ដដែល។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមានចំនួនជាង ៦៩៥លានករណី, និងការស្លាប់មានជាង ៦លាន ៩១ម៉ឺននាក់៕