លទ្ធផលការតម្លើងប្រាក់បៀរវត្សអប្បបរមានឹងដឹងចុងក្រោយថ្ងៃទី២៨កញ្ញា (Video Inside)

លទ្ធផលនៃការតម្លើងប្រាក់បៀវត្សអប្បបរមារបស់កម្មករនិយោជិត នឹងត្រូវដឹងនាថ្ងៃទី២៨ កញ្ញាខាងមុខនេះហើយ ក្រោយការជួបប្រជុំពិភាក្សាគ្នាជាច្រើនដងកន្លងមកនេះ។ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករ ក្នុងខេត្តតាកែវ ថ្ងៃទី១៩ កញ្ញា បានថ្លែងថា មានសញ្ញាយល់ព្រមកាន់តែខិតជិតគ្នាហើយ ដែលរំពឹងថានឹងអាចត្រូវបានដឹងលទ្ធផល ក្នុងជំនួបពិភាក្សាចុងក្រោយ នាថ្ងៃព្រហស្បតិ៍សប្តាហ៍ក្រោយ។

សម្តេចធិបតី បានចាត់ទុកការជជែកគ្នារវាងម្ចាស់ក្រុមហ៊ុន និងក្រុមសហជីពដូចជាការជជែកគ្នារវាងប្តី និងប្រពន្ធ ក្នុងរង្វង់ក្រុមគ្រួសាររបស់ខ្លួន។

យោងតាមក្រសួងការងារកិច្ចពិភាក្សាថ្ងៃទី១៨ កញ្ញាកន្លងមកនេះ ខាងភាគីសហជីព បានស្នើរកការតម្លើង ៤ដុល្លារសម្រាប់ឆ្នាំ២០២៤ ប៉ុន្តែភាគីម្ចាស់ក្រុមហ៊ុន បានរក្សាតម្លៃឡើងតែ មួយដុល្លារកន្លះជាដដែល ប៉ុន្តែគេរំពឹងថា នឹងអាចដឹងនូវលទ្ធផលចុងក្រោយ នាថ្ងៃទី២៨កញ្ញាខាងមុខនេះហើយ។

ads banner