ប្រមុខរាជរដ្ឋាភិបាលកំណត់ថ្ងៃ២៦ សីហា ឆ្នាំ២០២៤ ជាកាលបរិច្ឆេទបោះឆ្នោតក្រុមប្រឹក្សា (Video Inside)
អត្ថបទដោយ៖
Apsara Net
សម្តេចធិបតី ហ៊ុន ម៉ាណែត បានកំណត់យកថ្ងៃអាទិត្យ ទី២៦ ឧសភា ឆ្នាំក្រោយ ធ្វើជាកាលបរិច្ឆេទ នៃការបោះឆ្នោតក្រុមប្រឹក្សារាជធានី, ខេត្ត, ក្រុង, ស្រុក និងខណ្ឌ។
ការបោះឆ្នោតក្រុមប្រឹក្សារាជធានី, ខេត្ត, ក្រុង, ស្រុក និងខណ្ឌ តែងធ្វើឡើងរៀលរាល់៥ឆ្នាំម្តង។ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណ្ណត្តិមុន ត្រូវបានធ្វើក្នុងឆ្នាំ២០១៩។
សេចក្តីសម្រេចមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ថ្ងៃទី១៨កញ្ញា ចុះហត្ថលេខាដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចក្នុងប្រការ១ បញ្ជាក់ថា «ត្រូវបានកំណត់យកថ្ងៃអាទិត្យ ទី២៦ ឧសភា ឆ្នាំ២០២៤ ជាកាលបរិច្ឆេទ នៃការបោះឆ្នោតលើកទី៤ ដើម្បីជ្រើសរើសក្រុមប្រឹក្សារាជធានី, ក្រុមប្រឹក្សាខេត្ត, ក្រុមប្រឹក្សាក្រុង, ក្រុមប្រឹក្សាស្រុក និងក្រុមប្រឹក្សាខណ្ឌ។