យុវជនសង្គមស៊ិវិលនិងប្រជាពលរដ្ឋគាំទ្រនូវកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាលដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត
ភ្នំពេញ៖ ក្រុមយុវជនសង្គមស៊ីវិលនានា រួមទាំងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន បានបង្ហាញជំនឿចិត្តយ៉ាងមុតមាំចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លើការរៀបចំយន្តការអនុវត្តនូវកម្មវិធីគោលនយោបាយអាទិភាពទាំង៦ និងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ក្នុងការដឹកនាំប្រទេសកម្ពុជាសម្រាប់អាណត្តិទី៧នេះ។
ប្រធានក្រុមយុវជនសង្គមស៊ីវិល លោក ហេង សំណាង បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំឱ្យពង្រឹងការផ្សព្ធផ្សាយឱ្យបានទូលំទូលាយដល់សាធារណជនអំពីវឌ្ឍនភាពនៃកម្មវិធីគោលនយោបាយអាទិភាពទាំង៦ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ទីស្តីការគណៈរដ្ឋមន្រ្តីស្តីពីលទ្ធផលនៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីក្រោមអធិបតីភាពរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣។

គួរបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលនីតិកាលទី៧ បានដាក់ចេញកម្មវិធីគោលនយោបាយអាទិភាពចំនួន៦ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ រួមមាន៖
កម្មវិធីទី(១)ការផ្តល់ការថែទាំសុខភាពឆ្ពោះទៅកម្មវិធីគ្របដណ្តប់សុខភាពជាសកល។
កម្មវិធីទី(២)ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារ ក្រីក្រនិងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស។
កម្មវិធីទី(៣)ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គមសម្រាប់គ្រួសារក្រីក្រក្រុមជនងាយរងគ្រោះនៅក្នុងគ្រួសារក្រី ក្រនិងគ្រួសារងាយរងហានិភ័យនៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ចនិងគ្រាមានគ្រោះអាសន្ន។
កម្មវិធីទី(៤)ការដាក់ចេញនិងការជំរុញអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យ មានលទ្ធភាពចូលរួមទៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ។
កម្មវិធីទី(៥)ការដាក់ចេញនូវយន្តការសម្របសម្រួលនិងកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយផលិតកម្មរកទីផ្សារនិងរក្សាលំនឹង ថ្លៃកសិផលសំខាន់ៗក្នុងកម្រិ តសមរម្យ។
កម្មវិធីទី(៦)ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ដែលមានសកម្មភាពកសិកម្ម នៅទូទាំងប្រទេស ដើម្បីជំរុញ ការលើកកម្ពស់ផលិតភាពកសិកម្ម និងជួយដល់គ្រួសារកសិករ ក្នុងការលើកស្ទួយផលិតផលកសិកម្មរបស់ខ្លួន និងការរៀបចំឱ្យមានសមាគមកសិករនៅតាមទីជនបទ។
តាមរយៈកម្មវិធីគោលនយោបាយអាទិភាពទាំង៦ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ត្រូវបានកំណត់ពេលវេលាចាប់ផ្តើមអនុវត្តន៍រួចរាល់ហើយ ពោលនឹងត្រូវចាប់ផ្តើមអនុវត្តន៍នៅមុនបំណាច់ឆ្នាំ២០២៣។ ដូច្នេះក្រុមយុវជនសង្គមស៊ីវិល និងប្រជាពលរដ្ឋ មានការជឿជាក់ចំពោះការយកចិត្តទុកដាក់ខ្ពស់ររបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្ដី និងថ្នាក់ដឹកនាំចាស់ៗដែលជាគំរូក្នុងការជួយរុញច្រានពីក្រោយបន្ថែមទៀតធ្វើឱ្យប្រទេសកម្ពុជាមានការអភិវឌ្ឍរីកច្រើនទៅមុខជានិរន្ត៕
ដោយ៖ពលជ័យ