ទេសចរណ៍ជាងមួយពាន់នាក់ទស្សនាព្រឹត្តិការណ៍សមរាត្រីថ្ងៃដំបូង (Video Inside)

ភ្ញៀវទេសចរប្រមាណ ១ពាន់នាក់ បានទស្សនាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលប្រាសាទអង្គរវត្ត នាព្រឹកថ្ងៃ២១ ខែកញ្ញា ដែលជាព្រឹត្តិការណ៍កើតឡើងរយៈពេល២ដងក្នុងមួយឆ្នាំ។

ព្រឹត្តិការណ៍ថ្ងៃរះចំកំពូលប្រាសាទអង្គរវត្ត ដែលគេស្គាល់ថាព្រឹត្តិការណ៍ «សមរាត្រី» ឬ Equinox Angkor Wat ដែលតែងកើតឡើងនៅក្នុងខែមីនា និងខែកញ្ញា។ នៅក្នុងខែកញ្ញានេះ ព្រឹត្តិការណ៍ «សមរាត្រី» មានរវាងពីថ្ងៃ២១ និង២៣កញ្ញា។

ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាបលោក ង៉ូវ សេងកាក់ បានឱ្យដឹងថា ក្នុងព្រឹត្តិការណ៍ថ្ងៃដំបូងនេះ មានភ្ញៀវទេសចរប្រមាណជាង ១ពាន់នាក់ ដែលបានចូលរួមទស្សនាព្រឹត្តិការណ៍ «សមរាត្រី» ក្នុងតំបន់ប្រាសាទអង្គរវត្ត។

ប្រធានមន្ទីរទេសចរណ៍ដដែលសង្ឃឹមថា ថ្ងៃស្អែក ឬខានស្អែក គេនឹងអាចមើលឃើញព្រឹត្តិការណ៍ថ្ងៃរះចំកណ្តាលប្រាសាទអង្គរវត្តថែមទៀត ប្រសិនបើមិនមានភ្លៀងធ្លាក់នោះទេ។

ads banner