២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ១៦៤ករណី (Video Inside)

ការឆ្លងជំងឺកូវីដ១៩ នៅអាស៊ានក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ មានចំនួន ១៦៤ករណី ដែលបានកើតឡើងលើប្រទេសចំនួន ៤។ តួលេខឆ្លងនៅអាស៊ានថ្ងៃនេះ បានកើនឡើងមកវិញចំនួន ១១៦ករណី បើប្រៀបធៀបនឹងការឆ្លងកាលពីថ្ងៃម្សិលមិញ។ ប្រទេសកម្ពុជាមិនមានរកឃើញអ្នកឆ្លងថ្មីឡើយនៅថ្ងៃនេះ។

ប្រទេសទាំង៤ នៅអាស៊ាន ដែលរកឃើញមានឆ្លងថ្មីថ្ងៃនេះ រួមមានប្រទេសវៀតណាម, ម៉ាឡេស៊ី, ឥណ្ឌូនេស៊ី និងប្រទេសឡាវ។ ប្រទេសម៉ាឡេស៊ី មានការឆ្លងចំនួន ១២២ករណី ច្រើនជាងគេ ខណៈប្រទេសឡាវ មានការឆ្លង ១ករណី តិចជាងក្នុងចំណោមប្រទេសទាំង ៤។ ប្រទេសប្រុយណេ, ថៃ, ហ្វីលីពីន, មីយ៉ាន់ម៉ា, សឹង្ហបុរី និងប្រទេសកម្ពុជា គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ម្នាក់ ដែលជាពលរដ្ឋនៃប្រទេសម៉ាឡេស៊ី។

គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៦លាន ៣៦ម៉ឺន ២ពាន់ ៨៥៣ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៨ពាន់ ៨១៤នាក់។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុប មានចំនួនជាង ៦៩៥លានករណី, និងការស្លាប់មានជាង ៦លាន ៩១ម៉ឺននាក់៕

ads banner