ស្ថាប័នព្រឹទ្ធសភា ឯកភាពលើសេចក្តីព្រាងច្បាប់បង្កើតក្រសួងអធិការកិច្ច និងរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន (Video Inside)

ស្ថាប័នព្រឹទ្ធសភា បានគាំទ្រទាំងស្រុងលើសេចក្តីព្រាងច្បាប់ការបង្កើតក្រសួងអធិការកិច្ច និងរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែននាថ្ងៃទី២១ កញ្ញា ឆ្នាំ២០២៣។

ការឯកភាពលើសេចក្តីព្រាងច្បាប់ទាំង ២ ក្នុងសម្លេង៥៩ទាំងស្រុង បានប្រព្រឹត្តទៅ នៅក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៤ ក្រោមអធិបតីភាពឯកឧត្តមកិត្តិនីតិកោសល្យបណ្ឌិត ស៊ឹម កា ប្រធានស្តីទីព្រឹទ្ធសភា។

រដ្ឋមន្ត្រីក្រសួងអធិការកិច្ចលោក ហួត ហាក់ និងរដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានព្រំដែនលោក ឡាំ ជា មានវត្តមានក្នុងការការពារសេចក្តីព្រាងច្បាប់ ដែលបានដាក់ឱ្យស្ថាប័នព្រឹទ្ធសភាពិនិត្យ និងឱ្យផ្តល់យោបល់ក្នុងសម័យប្រជុំពេញអង្គ ព្រឹទ្ធសភា នាថ្ងៃព្រហស្បតិ៍នេះ។

ក្រសួងអធិការកិច្ច គឺជាអតីតក្រសួងទំនាក់ទំនងព្រឹទ្ធសភា និងរដ្ឋសភា…ចំណែករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន គឺរដ្ឋលេខាធិការដ្ឋានបង្កើតលើកដំបូង សម្រាប់ការដោះស្រាយកិច្ចព្រំដែន រវាងប្រទេសដែលជាប់នឹងកម្ពុជារួមមានវៀតណាម, ឡាវ និងថៃ។

ads banner