នាយករដ្ឋមន្រ្តីអ៊ីតាលីសន្យាដោះស្រាយវិបត្តិជនចំណាកស្រុកឱ្យកាន់តែប្រសើរជាងមុន

រ៉ូម៖ មេដឹកនាំអ៊ីតាលីសង្ឃឹមថា នឹងគ្រប់គ្រងការធ្វើចំណាកស្រុក ដែលបានកើនឡើងចាប់តាំងពីគណបក្សស្តាំនិយមរបស់ខ្លួន បានឈ្នះការបោះឆ្នោតជាប្រវត្តិសាស្ត្រកាលពីឆ្នាំមុន ឱ្យកាន់តែប្រសើរជាងមុន។

នាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី ចចជៀ មេឡូនី បាននិយាយនៅក្នុងបទសម្ភាសន៍មួយយ៉ាងដូច្នេះថា ច្បាស់ណាស់ យើងសង្ឃឹមថា នឹងគ្រប់គ្រងផ្នែកអន្តោប្រវេសន៍ឱ្យកាន់តែល្អប្រសើរឡើងថែមទៀត… លទ្ធផលកន្លងមកនេះ មិនមែនជាអ្វីដែលយើងរំពឹងថា នឹងទទួលបាននោះទេ… វាពិតជាបញ្ហាដ៏ស្មុគស្មាញមួយ ប៉ុន្តែខ្ញុំប្រាកដថា យើងនឹងឈានដល់ចំណុចជោគជ័យ។

គណបក្ស Brother of Italy របស់លោកស្រី មេឡូនី បានឈ្នះសំឡេងគាំទ្រច្រើនជាងគេ កាលពីថ្ងៃទី២៥ ខែកញ្ញាឆ្នាំមុន ក្នុងការបោះឆ្នោតសកលមុនអាណត្តិ ដោយសារតែការសន្យាកាត់បន្ថយការធ្វើចំណាកស្រុកដ៏ច្រើនចូលទៅក្នុងប្រទេសអ៊ីតាលី។

ទោះបីជាយ៉ាងណាក៏ដោយ ចំនួនជនចំណាកស្រុកដែលធ្វើដំណើរតាមទូកពីអាហ្វ្រិកខាងជើងបានកើនឡើង ជាមួយនឹងចំនួនប្រមាណ ១៣០,០០០នាក់ ដែលត្រូវបានកត់ត្រាដោយក្រសួងមហាផ្ទៃអ៊ីតាលី គិតមកទល់ពេលនេះ ពោលគឺកើនឡើងពី ៧០,០០០នាក់ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២២៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner