ក្រសួងព័ត៌មានជំរុញការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជា ជាភាសាបារាំងកាន់តែច្រើនទៀតទៅបរទេសបានដឹងកាន់តែច្បាស់តាមរយៈប្រពន្ធ័ផ្សព្វផ្សាយចម្រុះ

(ភ្នំពេញ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានលើកឡើងថា ក្រុមការងារផ្សាយជាភាសារបារាំងត្រូវពង្រឹងការផ្សាយរបស់ខ្លួននៅក្នុងគោលដៅផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជា ជាភាសាបារាំងកាន់តែច្រើនទៀតទៅបរទេសឱ្យបានដឹងកាន់តែច្បាស់តាមរយៈប្រពន្ធ័ផ្សព្វផ្សាយចម្រុះរបស់ ក្រសួងព័ត៌មាន រួមមាន App ក្រសួងព័ត៌មាន ដែលមានអ្នកគាំទ្រ រាប់ម៉ឺននាក់ ប្រព័ន្ធទំនាក់ទំនងសង្គម Facebook Telegram គេហទំព័រ និងប្រពន្ធ័ផ្សព្វផ្សាយផ្សេងៗទៀត របស់វិទ្យុជាតិ ទូរទស្សន៍ជាតិ និងទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ។

ការលើកឡើងរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ក្នុងឱកាសអញ្ជើញជួបពិភាក្សាការងារជាមួយ ក្រុមការងារព័ត៌មានជាភាសាបារាំង ក្នុងក្របខណ្ឌក្រសួងព័ត៌មាន កាលរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ ។

ឯកឧត្តម រដ្ឋមន្រ្តី បញ្ជាក់ថា អ្វីដែលសំខាន់ថ្នាក់ដឹកក្រសួងព័ត៌មាន និងក្រុមការងារភាសាបារាំង Rendez-vous ត្រូវធ្វើគឺការគ្រប់គ្រងធនធានមនុស្ស មាតិកាព័ត៌មាន មធ្យោបាយក្នុងការផ្សព្វផ្សាយ និងសំភារៈ មធ្យោបាយចុះបំពេញការងារ ព្រោះបើយើងមិនពង្រឹងបណ្តុះបណ្តាលធនធានមនុស្សផ្នែកភាសាបារាំង និងការគាំទ្រពីដៃគូរអន្តរជាតិ រួមទាំង អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ប្រទេសនិយាយភាសាបារាំង ដែលកម្ពុជា ជាសមាជិកដែរនោះ គឺពិបាកធ្វើកិច្ចការងារព័ត៌មានជាភាសាបារាំងនេះ ។

ឯកឧត្តម រដ្ឋមន្រ្តី ក៏បានបញ្ជាក់ពីជំហរក្នុងការជំរុញឱ្យកម្មវិធីផ្សាយជាភាសាបារាំងនៅទូរទស្សន៍ជាតិកម្ពុជា វិទ្យុជាតិកម្ពុជា និងទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP បានដំណើរទៅល្អ និងពង្រីកការផ្សាយកាន់តែទូលំទូលាយបន្ថែមទៀត ។

ឯកឧត្តមរដ្ឋមន្រ្តី ក៏នឹងពិនិត្យលទ្ធភាព ក្នុងទិសដៅទៅមុខគឺការបង្កើតកាណាល់ជាប៉ុស្តីទូរទស្សន៍ មួយបន្ថែមទៀត សម្រាប់តែការផ្សាយជាភាសាបារាំង និងអង់គ្លេស ដើម្បីបង្កើតកម្មវិធីថ្មីទៀត ក្រៅពីព័ត៌មាន និងបទយកការណ៍ ភាសាបារាំង Rendez-vous មានភាពល្បីផ្សាយនៅទូរទស្សន៍ជាតិកម្ពុជា រៀងរាល់សប្តាហ៍ ៕

អត្ថបទ ង៉ាន់ ទិត្យ រូបភាព រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner