សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៩ កញ្ញា ២០២៣

១. ត្រីមាសទី២ ឆ្នាំ២០២៣ កម្ពុជាបានទាក់ទាញគម្រោងសំណង់នៅទូទាំងប្រទេសបានចំនួន ៨២៦គម្រោង ក្នុងទំហំ ១,៤ពាន់លានដុល្លារ កើនឡើង ១៣០,២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន – AMS Economy

២. ត្រីបបែលយក្សទឹកសាប ទម្ងន់៣០០គីឡូក្រាម ត្រូវ បានទទួលជាអន្តរជាតិថា ជាត្រីបបែលយក្សទឹកសាបដ៏ធំ បំផុតនៅលើពិភពលោក (Guinness World Records) – រស្មីកម្ពុជា

៣. កម្ពុជាស្ថិតក្នុងចំណោម ១០ប្រទេស ដែលមានការវិនិយោគបរទេសដោយក្រុមហ៊ុនថាមពលធំៗរបស់ចិនសរុប ១,៩៥ពាន់លានដុល្លារ – ខ្មែរថាមស៍

៤. ជប៉ុននឹងចាប់ផ្តើមបញ្ចេញទឹកសំណល់ ដំណាក់កាលទីពីរ ចេញពីរោងចក្រនុយក្លេអ៊ែរ ហ្វូគូស៊ីម៉ា នៅសប្តាហ៍ក្រោយនេះ – The Straits Times

៥. អាមេរិកផ្ដល់ប្រាក់រង្វាន់៥លានដុល្លារ ដើម្បីប្ដូរយកព័ត៌មាននៃការសម្លាប់បេក្ខជនប្រធានាធិបតីរបស់អេក្វាឌ័រ – Reuters

#ams1minute

ads banner