ត្រីបបែលយក្សទឹកសាបទម្ងន់ ៣០០គីឡូ ក្នុងប្រទេសកម្ពុជាបំបែកឯតទ្ទកម្មពិភពលោក (Video Inside)

ត្រីបបែលយក្សទឹកសាបទម្ងន់ ៣០០គីឡូក្រាម ដែលត្រូវបានរកឃើញនៅក្នុងឃុំកោះព្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង កាលពីឆ្នាំមុន បានបំបែកឯតទ្ទគ្គកម្មពិភពលោក ដែលត្រូវបានទទួលស្គាល់ជាផ្លូវការដោយ Guinness World Records ថា ជាត្រីទឹកសាបដ៏ធំបំផុតនៅលើពិភពលោក។

យោងតាមក្រុមការងារអច្ឆរិយភាព នៃទន្លេមេគង្គ (Wonders of the Mekong) បានឱ្យដឹងថា ត្រីបបែលយក្សទឹកសាបទម្ងន់ ៦៦១ផោន ដែលក្រុមការងារអច្ឆរិយភាព នៃទន្លេមេគង្គរបស់កម្ពុជា បានកឹបស្លាក និងដោះលែងទៅក្នុងទន្លេមេគង្គវិញ កាលពីឆ្នាំ២០២២ ត្រូវបានទទួលស្គាល់ជាផ្លូវការដោយ Guinness World Records ថាជាត្រីទឹកសាបដ៏ធំបំផុតនៅលើពិភពលោក។

ក្រុមការងារអច្ឆរិយភាព នៃទន្លេមេគង្គ បានឱ្យដឹងថា ចាប់តាំងពីធ្វើការដោះលែងវាមក គេបានប្រមូលព័ត៌មានដែលមិនអាចកាត់ថ្លៃបាន ពីត្រីបបែលដ៏អស្ចារ្យនេះ តាមរយៈប្រព័ន្ធទទូលសញ្ញា acoustic ដែលបំពាក់ ហើយសញ្ញានេះនឹងជួយឱ្យគេបានដឹង ដើម្បីការពារប្រភេទសត្វជិតផុតពូជនេះ»៕

ads banner