ឯកឧត្តម ហួត ហាក់៖ វិធីសាស្រ្តដើម្បីអង្គភាពមួយរីកចម្រើក និងរឹងមាំ ទៅបាន ដោយសារកត្តាប្រាំមួយយ៉ាង
ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ សមាជិកគណៈកម្មាធិការកណ្តាល គណ បក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្ស ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បាន មានប្រសាសន៍ ជូនថ្នាក់ដឹកនាំ និងសមាជិក សមាជិកា គណៈកម្មាធិ ការគណបក្សក្រសួង អំពីវិធីសាស្រ្តដើម្បីអង្គភាពមួយរីកចម្រើក និងរឹងមាំទៅបាន ដោយសារកត្តាប្រាំមួយយ៉ាង។
ឯកឧត្តមបញ្ជាក់ថា កក្តាទាំងប្រាំមួយនេះ ក្នុងនោះ
ទី១.មាន លិខិតបទដ្ឋានគតិយុត្តច្បាស់លាស់, ទី២.មានទីកន្លែងធ្វើការច្បាស់លាស់ ទី៣.មានធនធានមូលធនមនុស្សច្បាស់លាស់ ទី៤.មានរបៀបរបបការងារត្រឹមត្រូវ ព្រមទាំងរក្សាឱ្យបាននូវសាមគ្គី ឯកភាពផ្ទៃក្នុង និងកិច្ចសហប្រតិបត្តិការល្អទាំងអស់គ្នា ទី៥.កត្តាហិរញ្ញវត្ថុឈរលើសិល្បៈនៃការចែករំលែក និងទី៦.គឺការគាំទ្រពីថ្នាក់លើ និងថ្នាក់ក្រោម។
ឯកឧត្តម ហួត ហាក់ មានប្រសាសន៍បែបនេះក្នុងខណះ អញ្ជើញ ជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃគណៈកម្មាធិការគណបក្សក្រសួងទំនាក់ ទំនង ជាមួយ រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ចំនួនជាង ៤០០នាក់ នៅទីស្នាក់ការ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ហួត ហាក់ សូមសម្តែងនូវការដឹងគុណ និងកោតសរសើរដោយស្មោះចំពោះសមិទ្ធផលរបស់គណៈកម្មាធិការគណបក្សក្រសួង ដែលសម្រេចបានក្នុងអណ្តត្តិទី៦ និងសូមថ្លែងអំណរ គុណដ៏ជ្រាលជ្រៅជូនចំពោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដែលបានពូនជ្រំ និងកសាងនូវមូលដ្ឋានគ្រឹះដ៏រឹងមាំនេះ ជូនដល់អ្នក បន្តវេនជំនាន់ក្រោយ៕
ដោយ៖ ហេង សម្បត្តិ+ថេត វិចិត្រ









