របួសរបស់ខ្សែប្រយុទ្ធ Asensio អាចជាឪកាសសម្រាប់ Messi ជប៉ុន
អត្ថបទដោយ៖
Kien Sereyvuth
លោក Zidane កំពុងពិចារណាយកកីឡាករ Kubo ឬហៅក្រៅ Messi ជប៉ុន មកជំនួសខ្សែប្រយុទ្ធ Asensio ក្រោយរបួសត្រូវសម្រាក១រដូវកាលពេញ។ ដំណឹងល្អសម្រាប់ Kubo ព្រោះកីឡាកររូបនេះលេង នៅឈុតទី២របស់ Real Madrid ទៅហើយសម្រាប់រដូវកាលថ្មី ដោយបច្ចុប្បន្នកំពុងធ្វើការហ្វឹកហាត់ជាមួយសមាជិកក្រុម ។
បញ្ហារបួសរបស់ Asensio បានធ្វើឱ្យ Zidane ពិចារណាឡើងវិញ សម្រាប់អនាគតរបស់គេ ។ ប្រសិនបើអ្នកចាត់ការរូបនេះ យកកីឡាករជប៉ុនមកលេងឈុតធំមែន Bale នៅជាកីឡាករដែលត្រូវក្លឹបត្រៀមលក់ចេញដដែល ។
គួរបញ្ជាក់ថា អ្នកចាត់ការសញ្ជាតិបារាំង កំពុងសរសើរជម្រង់លេង Kubo ក្រោយពីបានឃើញសមត្ថភាពពេលហ្វឹកហាត់ ។ និងការប្រកួត ជាមួយក្រុម Bayern ក្នុងដំណើរ Pre-Season មុនបើករដូវកាលថ្មី ៕ធ.ដ