សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបកម្មករជិត២ម៉ឺននាក់នៅថ្ងៃទី៣នេះ (Video Inside)

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នឹងបន្តចុះជួបកម្មករជិត ២ម៉ឺននាក់ទៀត ក្នុងរាជធានីភ្នំពេញ នាព្រឹកនេះ។ ជំនួបជាមួយកម្មករ និងនិយោជិត ជាលើកទី៥ វេលាថ្ងៃអង្គារ ទី៣ តុលា ឆ្នាំ២០២៣ នឹងធ្វើឡើងនៅក្នុងទឹកដីភូមិសាស្ត្រខណ្ឌដង្កោ និងមានជ័យ រាជធានីភ្នំពេញ។

បណ្ឌិត ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា កម្មករនិយោជិត ដែលចូលរួមសំណេះសំណាលក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត មានចំនួនសរុប ១ម៉ឺន ៨ពាន់ ៩៩នាក់ ក្នុងនោះមានកម្មការិនីមានផ្ទៃពោះ ៦៨៩នាក់។ កម្មករ និយោជិតដែលនឹងចូលរួមក្នុងពិធីសំណេះសំណាលនេះ មកពីរោងចក្រ សហគ្រាស ចំនួន ២២ រួមមាន៖ រោងចក្រកាត់ដេរចំនួន១៨, រោងចក្រផលិតផលធ្វើដំណើរ និងកាបូប ចំនួន២, រោងចក្រដេរស្បែកជើងចំនួន១ និងរោងចក្រផលិតឆ័ត្រចំនួន១។

បច្ចុប្បន្នក្នុងរាជធានីភ្នំពេញ មានរោងចក្រសហគ្រាសសរុបចំនួន៩ពាន់ ៥៩០កន្លែង និងមានកម្មករនិយោជិត កំពុងបម្រើការងារសរុប ៦៦ម៉ឺន ៥ពាន់នាក់ ដែលជួយផ្តល់ប្រាក់ឈ្នួលសរុប ជាង២ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។

ads banner