ជប៉ុនប្រគល់សំណង់អគារសុខាភិបាលទំនើប សម្រាប់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប (Video Inside)

សំណង់អគារសុខាភិបាលដ៏ទំនើបមួយត្រូវបានប្រគល់ដល់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប នៅថ្ងៃទី២ តុលា ឆ្នាំ២០២៣នេះ សម្រាប់ការបំរើសេវាព្យាបាល និងសង្គ្រោះអ្នកជំងឺ។

ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ បានថ្លែងថា សំណង់អគារថ្មីនេះ គឺជាជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារប្រតិបត្តិការអន្តរជាតិ JICA ដែលបានចាប់ផ្តើមសាងសង់នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ ហើយបានបញ្ចប់ក្នុងខែតុលា ឆ្នាំ២០២៣នេះ ជាមួយនឹងការរៀបចំបំពាក់ឧបករណ៍វេជ្ជសាស្ត្រកម្រិតស្តង់ដារមន្ទីរពេទ្យ។ ពិធីប្រគល់ និងងទទួលអគារ ដែលមានឈ្មោះ “មណ្ឌលផ្តល់សេវាផ្នែកវះកាត់ នៃមន្ទីពេទ្យបង្អែកខេត្តសៀមរាប” បានធ្វើនៅថ្ងៃចន្ទទី២តុលានេះ។

អគារសុខាភិបាលនេះ មានបួនជាន់កម្ពស់២៧ម៉ែត្រកន្លះ, ទំហំ២៦គុណនឹង៦៨ម៉ែត្រ សាងសង់ នៅលើផ្ទៃដីទំហំ ៣ពាន់ ៨១១ម៉ែត្រក្រឡា ហើយសំណង់នេះ ត្រូវបានរៀបចំប្រព័ន្ធគ្រប់គ្រង និងព្យាបាលតាមលក្ខណៈស្តង់ដារមន្ទីរពេទ្យ។

ads banner