តម្លៃប្រេងសាំងចុះ ប្រេងម៉ាស៊ូតនៅថេរ (Video Inside)

តម្លៃប្រេងសាំង បានថយចុះមកវិញ ខណៈប្រេងម៉ាស៊ូតគឺនៅថេរ សម្រាប់ក្នុងការលក់រយៈពេល១០ ថ្ងៃខាងមុខនេះ ។

យោងតាមក្រសួងពាណិជ្ជកម្ម, តម្លៃប្រេងឥន្ធនៈ សម្រាប់ការលក់រវាងពីថ្ងៃទី១ រហូតដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ គឺប្រេងសាំងធម្មតា មានតម្លៃចំនួន ៤ពាន់ ៥៥០រៀលក្នុង១លីត្រ ដែលតម្លៃនេះ បានថយចុះមកវិញចំនួន ២០០រៀលក្នុង១លីត្រ បើប្រៀបធៀបទៅនឹងការលក់រយៈពេល១០ថ្ងៃមុន..ចំណែកប្រេងម៉ាស៊ូត មានតម្លៃចំនួន ៤ពាន់ ៨៥០រៀលក្នុង១លីត្រ ដែលតម្លៃនេះគឺនៅថេរ បើប្រៀបធៀបទៅនឹងការលក់រយៈពេល ១០ថ្ងៃមុន។

ដោយឡែកតម្លៃប្រេងស៊ុបពែ័រវិញ គឺមិនបានកំណត់ក្នុងតារាងក្រសួងពាណិជ្ជ កម្មនោះទេ ប៉ុន្តែតម្លៃលក់តែងតែខ្ពស់ជាងតម្លៃប្រេងសាំងធម្មតា។ នៅថ្ងៃនេះប្រេងសាំងស៊ុបពែ័រតាមស្ថានីយ៍ខ្លះ គឺមានតម្លៃចំនួន ៥ពាន់ ២០០រៀល និងនៅក្នុងកន្លែងខ្លះមានតម្លៃចំនួន ៥ពាន់ ២៥០រៀល ក្នុងមួយលីត្រ។

សូមជម្រាបថា រាជរដ្ឋាភិបាលតែងតែចំណាយប្រាក់ ជួយខាតយ៉ាងហោច ៦ចុច៥សេន ក្នុងមួយលីត្រ ដើម្បីជាការទប់ស្កាត់តម្លៃប្រេង ក្នុងការជួយសម្រាលបន្ទុកដល់ពលរដ្ឋ។

ads banner