ស្នងការដ្ឋាននគរបាលរាជធានីតែងតាំងអ្នកនាំពាក្យថ្មី (Video Inside)
អត្ថបទដោយ៖
Apsara Net
ស្នងការដ្ឋាននគរបាលរាជធានី បានតែងតាំងអ្នកនាំពាក្យនគរបាល ខណៈដែលលោកឧត្តមសេនីយ៍ត្រី សាន សីហា ត្រូវបានផ្លាស់ប្តូរការងារថ្មី ទៅកាន់អគ្គស្នងការដ្ឋាននគរបាលជាតិ។
យោងតាមសេចក្តីសម្រេចរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ, អ្នកនាំពាក្យនគរបាលថ្មី របស់ស្នងការដ្ឋាននគរបាលរាជធានី គឺលោកវរសេនីយ៍ឯក សំ វិច្ឆិកា ដែលជានាយការិយាល័យផ្សព្វផ្សាយអប់រំ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញផងដែរ។