ក្រសួងមុខងារសាធារណៈនឹងពិនិត្យ និងផ្ដល់ទិដ្ឋាការចំពោះសំណើផ្ទេរនិងផ្លាស់ប្តូរការងារក្នុងករណីដូចខាងក្រោម៖

១. មន្ត្រីរាជការកំពុងបម្រើការងារក្នុងក្រសួង ស្ថាប័នមួយ ហើយបានប្រឡងជាប់ក្នុងក្របខ័ណ្ឌក្រសួង ស្ថាប័ន មួយផ្សេងទៀត។

២. មន្ត្រីរាជការដែលត្រូវបានតែងតាំងក្នុងមុខតំណែងនយោបាយ មន្ត្រីខុទ្ទកាល័យរបស់ថ្នាក់ដឹកនាំកម្រិតនយោបាយ និងក្នុងមុខតំណែងមុខងារសាធារណៈ ជាអភិបាល នៃគណៈអភិបាលខេត្ត អភិបាលរងខេត្ត ក្រុង ស្រុក ខណ្ឌ ឬមុខតំណែងប្រហាក់ប្រហែលផ្សេងទៀត។

៣. ការផ្ទេរ និងផ្លាស់ប្ដូរកន្លែងការងារ ក្នុងក្រសួង ស្ថាប័នតែមួយ ដែលជួយដល់ការពង្រាយមន្ត្រីទៅតំបន់ដែលកំពុងប្រឈមនឹងបញ្ហាខ្វះមន្ត្រី។

#ams1minute

ads banner