ហ្វីលីពីនហាមមិនឲ្យម៉ូតូកង់បីប្រើអគ្គិសនីជាច្រើនគ្រឿងធ្វើចរាចរនៅម៉ានីឡា

អាជ្ញាធរក្រុងម៉ានីឡា ប្រទេសហ្វីលីពីន ថ្មីៗនេះបានសម្រេចដកម៉ូតូកង់បីដើរដោយ ថាមពលអគ្គិសនី ចំនួន៣០០ គ្រឿងមិនឲ្យ ចរាចរណ៍លើដងផ្លូវក្នុងក្រុង។ មូលហេតុ ដែលឈានដល់ការសម្រេចបែបនេះត្រូវបានគេដឹងថា ជាការរំដោះដងផ្លូវមិនឲ្យមានកកស្ទះខ្លាំង ដែលបណ្ដាលមកពីចំនួនដ៏ច្រើន លើសលប់ នៃម៉ូតូកង់បីប្រភេទ នេះនៅទីក្រុងម៉ានីឡា។

អ្នកនាំពាក្យ រដ្ឋាភិបាល ហ្វីលីពីន លោក Mayor Isko Moreno បានប្រាប់អ្នកសារព័ត៌មាន ថាការធ្វើបែបនេះខាង រដ្ឋាភិបាល មានគោលបំណងចង់ ជំរុញឲ្យជំនួសមកវិញនូវប្រភេទ Jeepneys ឬ Jeep MiniBus ( ឈ្មោះ ដែល អ្នក ស្រុក ហ្វីលីពីននិយម ហៅវាគឺ ជាប្រភេទ រថយន្ត ដឹកអ្នកដំណើរ សាធារណៈ )។

លោក ក៏បានស្នើឲ្យយានកង់បីទាំង នោះត្រូវតែមានប័ណ្ណសំគាល់ យានយន្ត ដែលចេញ ដោយស្ថាប័នពាក់ព័ន្ធដូចជា ជាការិយាល័យ ទទួល បន្ទុក មុខងារ សាធារណការ និងដឹក ជញ្ជូនជាដើម មុននឹង អាចមានសិទ្ធ ចរាចរណ៍ លើ ដង ផ្លូវបាន ។
ទោះជាយ៉ាងនេះក្ដីក៏ប៉ុន្តែគេសង្កេត ឃើញ ថា ប្រជាពលរដ្ឋ ហាក់ មិន សប្បាយចិត្ត ជាមួយ នឹងការ សម្រេច ចិត្តបែបនេះក៏ ព្រោះ តែយានកង់បីដើរដោយ ថាមពល អគ្គិសនី នេះ មាន ច្រើន ចល័ត បាន រហ័ស និង ងាយស្រួល ក្នុង រកជិះជាង រថយន្ត ដឹក អ្នក ដំណើរ សាធារណៈ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner