ប្រមុខដឹកនំាកំពូលកូរ៉េខាងជើងអះអាងថា ការបាញ់កាំជ្រួចថ្មីគឺជាការព្រមានដល់កូរ៉េខាងត្បូង

កូរ៉េខាងជើង៖ មេដឹកនំាកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានត្រួតពិនិត្យការបាញ់កាំជ្រួចចម្ងាយខ្លីថ្មីនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដើម្បីជាការព្រមានដល់កូរ៉េខាងត្បូងឱ្យបញ្ឈប់ការនាំចូលអាវុធបច្ចេកវិទ្យាខ្ពស់ និងការធ្វើសមយុទ្ធយោធារួមគ្នាជាមួយសហរដ្ឋអាម៉េរិក។

សេចក្តីរាយការណ៍របស់សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA មិនបាននិយាយអំពីលោក ដូណាល់ ត្រាំ ឬសហរដ្ឋអាម៉េរិកនោះទេ ប៉ុន្តែបាននិយាយថា លោក គីម ជុងអ៊ុន បានរិះគន់ក្រុមអាជ្ញាធរកូរ៉េខាងត្បូង ចំពោះការធ្វើសមយុទ្ធរួមគ្នាដែលជាទូទៅធ្វើឡើងជាមួយកងទ័ពអាម៉េរិក ។ ជាមួយគ្នានេះ លោក គីម ជុងអ៊ុន បានចោទប្រកាន់កូរ៉េខាងត្បូងថា មានគំនិតមិនស្មោះត្រង់ចំពោះការនិយាយថា ពួកគេគាំទ្រសន្តិភាព ប៉ុន្តែនៅក្នុងពេលតែមួយនោះ នាំចូលអាវុធថ្មី និងធ្វើសមយុទ្ធយោធា ។ លោក គីម បានសង្កត់ធ្ងន់ថា មេដឹកនាំកូរ៉េខាងត្បូងត្រូវបញ្ឈប់ សកម្មភាពអត្តឃាតបែបនេះ និងមិនត្រូវធ្វើឱ្យមានកំហុសចំពោះការមិនអើពើការព្រមាននេះទេ ។

យ៉ាងណាមិញ ក្រុមប្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានជឿថា កាំជ្រួចដែលបាញ់ដោយកូរ៉េខាងជើងខាងលើនេះ ជាកាំជ្រួចផ្លោងប្រភេទថ្មី ប៉ុន្តែថា ខ្លួននឹងធ្វើការវាយតម្លៃជាចុងក្រោយជាមួយសហរដ្ឋអាម៉េរិក ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner